ពេជ្រ សូលី​កា ចេញ​សា​បង្ហាញ​អារម្មណ៍​​ពិត ឃើញ​ហើយ​កាន់តែ​អាណិត​​នាង


រាជធានី​ភ្នំពេញ ៖ មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​សម្តែង​នូវ​អារម្មណ៍​លើកទឹកចិត្ត​ចំពោះ​អ្នក​នាង ពេជ្រ សូលី​កា ទាក់ទង​នឹង​ករណី​ម្តាយ​នាង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ករណី​សម្លាប់​មនុស្ស​។ អ្នកសិល្បៈ និង​មហាជន​មួយ​ចំនួន​ទទូច​កុំ​យក សូលី​កា មក​វាក់​វិ​ន​ក្នុង​ករណី​ខាងលើ​សលុប​ពេក មិនដឹង​ថា នាងរង​សម្ពាធ​ផ្លូវចិត្ត​បែប​ណា​នោះ​ទេ​។

កូន​ផ្សេង ម្តាយ​ផ្សេង អ្វី​ដែល​សំខាន់ រឿង​ខ្លះ​នៃ​ជីវិត​ឯកជន​របស់​ម្តាយ​នាង ក៏​ដឹង​មិន​អស់​គ្រប់​យ៉ាងនោះ​ទេ ហើយ សូលី​កា ភ័នភាំង​បាក់​ជំហរ​មិន​តិច​នោះ​ឡើយ ពេល​បានដឹង​រឿង​កក្រើក​មួយ​នេះ​។

ក្រោយ​ពេល​ម្ដាយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពី​បទ សម្លាប់​ស្ត្រី​ម្នាក់​វ័យ​៥០​ឆ្នាំ នៅ​ក្នុង​បុរី​វីឡា​ថោ​ន នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​ល្បី​ពេញ ប្រទេស​រួច​មក ឥឡូវនេះ ពេជ្រ សូលី​កា ចេញ​សារ​យ៉ាង​វែង​អន្លាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​មុន​នេះ​បន្ដិច​។
ពេជ្រ សូលី​កា ថា ខណៈ​ពេល​នេះ ខ្លួន​ពិតជា​បាក់ទឹកចិត្ត​ខ្លាំង​ណាស់ ហើយ​ក៏​ខ្លាច​ពាក្យ​ថា ជីវិត​អ្នកសិល្បៈ​មួយ​នេះ​ដែរ ព្រោះ​នេះ​មិនមែន​ជា​ការ​សម្ដែង​ទេ​។

តែ​វា គឺជា​អារម្មណ៍​ពិត​របស់​នាង​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅពី​អង្គុយ​យំ​លេបបាយ​មិន​ចូល រួច​សួរ​ខ្លួន​ឯង​ថា ៖ «​ហេតុ​អ្វី ទើប​អ្នក​មានគុណ​របស់ខ្ញុំ​មាន​បញ្ហា​នៅ​ក្នុង​ចិត្ត​រឿង​អ្វីខ្លះ ហេតុ​អ្វី​បានជា​ខ្ញុំ​មិនដឹង ខ្ញុំ​ស្ដាយក្រោយ បើ​ខ្ញុំ​បានដឹង​ថា គាត់​កំពុង​ជួប​បញ្ហា​អ្វី ។ ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​គាត់​លំបាក់​បែប នេះ​ទេ​»​។

សូលី​កា សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នាង​ទៀត​ថា ៖ រឿង​ដែល​បាន​កើតឡើង​ហើយ​វា​ក៏​​មិន​អាច​​បក​ក្រោយ​បាន​ដែរ នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ប្រាប់​មក​ដល់​ខ្លួនឯង ព្រោះថា​នៅ​ពេល​ឥឡូវនេះ​ខ្ញុំ​មាន​តួនាទី​ដែល​ត្រូវធ្វើ​ច្រើន​ជាង​មុន​ទៀត ។ ដើរតួ​ជា​ឪពុក​ផង ដើរតួ​ជា​ម្ដាយ​ផង ដើរតួ​ជា​បង​ស្រី​ផង ហើយ​នៅ​មិនយូរ​ទៀត ខ្ញុំ​ក៏​ត្រូវ​មាន​តួនាទី​ធ្វើ​ជា​ម្ដាយ​របស់​គេ​មួយ​រូប​ទៀត​។

សូលី​កា បន្ត​ថា ហើយ​ព័ត៌មាន និង​សង្គមមនុស្ស​ដែល​បាន​វាយប្រហារ​មក​លើ​ខ្ញុំ រូបថត​ខ្ញុំ ឈ្មោះ​របស់ខ្ញុំ តើ​ខ្ញុំ​ប្រឈម​មុខជា​មួយ​កូន​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច? បើ​ខ្ញុំ​មិនមែន​ជាតា​រា ជា​មនុស្ស​ធម្មតា មិន​មាន​អ្នក​ស្គាល់​ខ្ញុំ តើ​បង​ៗ​សារព័ត៌មាន​អាច​មក​យក​រូប​ខ្ញុំ ប្រើ​ឈ្មោះ​របស់ខ្ញុំ មក​ដាក់​ទន្ទឹម​គ្នា​ជាមួយ​ជន​រង​គ្រោះ​ដែល​មាន​គ្រប់ Page ព័ត៌មាន​ទាំងអស់ បែប​នេះ​ដែរ​ទេ?

សូលី​កា បន្ត​ទៀត​ថា ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​បាក់ទឹកចិត្ត​ខ្លាំង​ណាស់​ក្នុង​ពេល​ឥឡូវនេះ ហើយ​ខ្ញុំ​ក៏​ខ្លាច​ពាក្យ​ថា ជីវិត​សិល្បៈ​មួយ​នេះ​ដែរ នេះ​មិនមែន​ជា​ការ​សម្ដែង តែ​វា​ជា​អាម្ម​ណ៍​ពិត​របស់ខ្ញុំ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​អង្គុយ​ហើយ​យំ លេបបាយ​មិន​ចូល​រួច​ក៏​សួរ​ខ្លួនឯង​ថា ខ្ញុំ​នៅ​ជា​កូន​ដែល​មិន​ទាន់​ល្អ​គ្រប់គ្រាន់​មែន​ទេ ហេតុ​អី​ទើប​អ្នក​មានគុណ​ខ្ញុំ​មាន​បញ្ហា​នៅ​ក្នុង​ចិត្ត​រឿង​អ្វី បានជា​ខ្ញុំ​មិនដឹង ខ្ញុំ​ស្ដាយក្រោយ បើ​ខ្ញុំ​បានដឹង​ថា គាត់​កំពុង​ជួប​បញ្ហា​អ្វី ខ្ញុំ​នឹង​មិន​បណ្ដោយ​អោយ​គាត់​មក​ពិបាក​បែប​នេះ​ទេ ក៏​មិន​បណ្ដោយ​ឱ្យ​ប្អូនស្រី​របស់ខ្ញុំ​ឃើញ​នៅ​រូបភាព​បែប​ដែរ ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ ដឹង​ហើយ លឺ​ហើយ តែ​ខំទ្រាំ​មិន​សួរ មិន​និយាយ សុខចិត្ត​ទៅ​លួច​អង្គុយ​យំ​នឹក​ម៉ាក់ ។

បង​ៗ​សារព័ត៌មាន នឹង​អ្នក​ដែល​កំពុង​សើចចំអក​គ្រួសារ​ខ្ញុំ ត្រូវ​ចាំ​ថា អ្នក​មិន​បាន​ធ្វើ​អោយ​ខ្ញុំ​មាន​អាម្ម​ណ៍​ថា បាក់ទឹកចិត្ត នឹង​ខ្លាច​សង្គម​មួយ​នេះ តែ​ខ្ញុំ​ម្នាក់​ទេ អ្នក​ក៏​កំពុង​អោយ​ក្មេង​ស្រី​ដែល​គ្នា​មិនដឹង​អី ក៏​កំពុង​ទទួល​រង​អារម្មណ៍​បែប​ហ្នឹង​ដូច​ខ្ញុំ​ដែរ ។

សូលី​កា ថា «​ម៉ាក់​ហត់​ខ្លាំង​ណាស់​ហើយ ទើប​ម៉ាក់​មិន​ឱ្យ​កូន​ដឹង​បែប​នេះ ម្ដាយ​ខ្ញុំ​ធ្វើ​ខុស គាត់​ក៏​បាន​ទទួល​នូវ​កំហុស ចំណែក​ច្បាប់​ក៏​បាន​ធ្វើការ​ទៅ​តាម​ផ្លូវច្បាប់ តែ​ហេតុ​អ្វី​អ្នក​ដែល​គ្មាន​មេត្តា​ខំប្រឹង​មក​កាត់ក្ដី​ជំនួស​ច្បាប់​បន្ថែម​ទៀត​បែប​នេះ ម្នាក់​ៗ​សុទ្ធតែ​មាន​ម្ដាយ សុទ្ធតែ​ខ្លាច​ជួប​រឿង​បែប​នេះ​នៅ​លើ​គ្រួសារ​ខ្លួន អ្នក​ក៏​មើល​មិនឃើញ​នៅ​ស្អែក ខ្ញុំ​ក៏​មើល​មិនឃើញ​នៅ​ស្អែក ហេតុ​អី​មក​សប្បាយ​នៅ​លើ​គំនរ​ទុក្ខ​របស់ខ្ញុំ? អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​តែ​មួយ​គត់ គឺ រឹង​មាំ រឹង​មាំ ដើម្បី​ប្អូន ដើម្បី​កូន នឹង​អនាគត​គ្រួសារ​របស់ខ្ញុំ សុំ​ទោស​ណា៎​ម៉ាក់ »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ