គោលធម៌ទាំង១០នេះសម្រាប់អ្នកគ្រប់គ្រងជាតិ ឬព្រះមហាក្សត្រទ្រង់ប្រកាន់យកដោយសុទ្ធចិត្តដើម្បីប្រតិបត្តិឲ្យបានសមជាអ្នកទ្រទ្រង់នូវភាពជាអ្នកដឹកនាំប្រទេស ដើម្បីសេចក្តីចម្រើនរុងរឿង សុខសន្តិភាព ជូនជាតិមាតុភូមិ ។ ធម៌ទាំង១០ប្រការនេះគឺ ៖
១- ទានៈ ការឲ្យ គឺការលះបង់ទ្រព្យសម្បត្តិ
២- សីលៈ ការប្រព្រឹត្តល្អ គឺសង្រួមកាយវាចាចិត្តល្អហើយ
៣- ចាគៈ ការបរិច្ចាគ គឺការលះបង់សេចក្តីសុខរបស់ខ្លួនដើម្បីប្រជារាស្ត្រ
៤- អាជ្ជវៈ ភាពទៀងត្រង់ គឺមានមារយាទស្មោះត្រង់
៥- មទ្ទវៈ ភាពទន់ភ្លន់ គឺមានអធ្យាស្រ័យទន់ភ្លន់ មិនរឹងត្អឹង មានៈ
៦- តបៈ ទ្រង់មានតេជៈ គឺដុតកម្លោចកិលេសតណ្ហា
៧- អក្កោធៈ ការមិនក្រោធ គឺមិនក្រេវក្រោធ មិនលុះក្នុងអំណាចនៃសេចក្តីក្រោធ
៨- អវិហិង្សា ការមិនបៀតបៀន
៩- ខន្តិ ការអត់ធន់ គឺអត់ធន់ចំពោះការលំបាក
១០- អវិរោធនៈ ការមិនឃា្លតចាកធម៌ ។
គុណធម៌ទាំង១០ប្រការនេះជាគ្រឹះដែលព្រះរាជា ឬមេដឹកនាំគួរប្រកាន់យកដើម្បីសេចក្តីសុខ សេចក្តីចម្រើនរបស់ពលរដ្ឋ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ