ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ទើប​តែ​ឡើងកូត អង់ ឆាយទី ត្រៀម​លា​ឈប់​ពីសិល្បៈ​ចេញទៅផ្ញើ​វាសនា​នៅ​អាមេរិក

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែងដែល​ពូកែ​ខាង​ធ្វើ​ទឹក​មុខ​ទួញ​​សោក​ស្រក់​ទឹក​ភ្នែក ទើប​តែ​ទទួល​បាន​ភាព​ទាក់​ទាញ​ លោក​អង់ ឆាយទី ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​ថា លោក​ជិត​លា​ឈប់​ពី​វិថី​សិល្បៈ​ជា​ផ្លូវ​ការ​ហើយ ដើម្បី​ចាក​ចេញ​ទៅ​រស់​នៅ​សាង​ជីវិត​ថ្មី​នៅ​លើ​ទឹក​ដី​ជឿន​លឿន​មហា​អំណាច​នៃ​សហ​រដ្ឋអាមេ​រិក តាម​បង​ប្អូន​ឪពុក​ម្តាយ​នៅ​ទី​នោះ ។ អង់ ឆាយទី កំពុង​តែ​ខិត​ខំ​បំពេញ​​​កិច្ច​ការ​សិល្បៈ​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ចប់​ឱ្យ​អស់​នោះ គេ​មិន​ទទួល​បន្ត​សិល្បៈ​ទៀត​ទេ ហើយ​នឹង​ហោះ​ទៅ​អាមេ​រិក​ភ្លាម ប្រសិន​បើ​មិន​ប្រែ​ប្រួល គឺនៅតែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ។

តារា​សម្តែង​ដែល​ឧស្សាហ៍​​ឆក់​បាន​ការ​សម្តែង​យ៉ាង​ស៊ីសង្វាក់​ជា​មួយ​តារា​ទឹក​ភ្នែក នី មុនីនាថ លោក​អង់ ឆាយទី បានរៀបរាប់​ពីដំណឹង​លេច​ឮ​នេះ​ថា ពេល​នេះ​លោក​កំពុង​តែ​ថត​រឿង​ភាគ​ឱ្យ​ផលិត​កម្ម​ខ្មែរ​មេគង្គ​រឿង «នារី​ឆ្លាត» ចាប់​គូជា​មួយ​តារា​សម្តែង ឌុច លីដា ទើប​តែ​ថត​បាន​៤​ភាគ​ប៉ុណ្ណោះ ដោយ​រឿង​នោះ​ត្រូវ​ចេញ​ថត​មាន​រយៈ​ពេល​៤​ខែ​កន្លះ ដោយ​ក្នុង​នោះ​មាន​តួផ្សេង​ទៀត សម្តែង​ដែល​ដូចជា កញ្ញា ហ៊ុយ ច័ន្ទរាជនី, ម៉ារីណែត លោក​ជា​ សំណាង​ជាដើម ហើយ​រូប​លោក​ជា​តួ​ប៉ូលិស ។ ប្រឡូង​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​មក លោក​ធ្លាប់​សម្តែង​រឿង «ល្បិច​ស្រី» «កូន​ប្រសា​យាយាន​ននោង​ខ្មៅ» «រលក​សំឡេង» «កំលោះ​ឡឺកឺ» «សន្យាស្នេហ៍» «ដង​វិថីតារា» និង​រឿង​ចុង​ក្រោយ «នារី​​ឆ្លាត» ។ ជា​ការពិត​លោក​ពិត​ជា​ទៅ​អាមេ​រិក​មែន ក្នុង​ខែ​១១​ខាង​មុខយ៉ាង​យូរ ព្រោះ​ពេល​នេះ ចាំតែទៅ​​ពិនិត្យ​សុខភាព ដោយ​​លោក​មាន​ក្រុម​គ្រួសារ​នៅ​ទីនោះ​ច្រើន​គ្នាគួរស​ម ពោល​គឺ​ចេញ​ទៅ​នៅរស់​​ទី​នោះ​ទី​ម្តង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព