សែលហ្វី៣ប៉ុស្តិ៍ផុសហ្វេសប៊ុក… ប្តីចាប់នាងដុតទាំងរស់
- ភ្នំពេញ
ប្រភពពី Viral4real ឱ្យដឹងថា បុរសម្នាក់រស់នៅក្រុង Chiang Kham ប្រទេសថៃ បានចាក់សាំងដុតប្រពន្ធទាំងរស់ ព្រោះតែនាងបង្ហោះរូប Selfie…
ប្រភពពី Viral4real ឱ្យដឹងថា បុរសម្នាក់រស់នៅក្រុង Chiang Kham ប្រទេសថៃ បានចាក់សាំងដុតប្រពន្ធទាំងរស់ ព្រោះតែនាងបង្ហោះរូប Selfie…
ប្រភពពី Viral4real ឱ្យដឹងថា បុរសម្នាក់រស់នៅក្រុង Chiang Kham ប្រទេសថៃ បានចាក់សាំងដុតប្រពន្ធទាំងរស់ ព្រោះតែនាងបង្ហោះរូប Selfie លើហ្វេសប៊ុកច្រើនពេក ។
បុរសជាប្តីខាងលើ ឈ្មោះ Chatchawarn បានចាក់សាំងដុតប្រពន្ធឈ្មោះ Nednapha Nuankhul ក្រោយពេលនាងបង្ហោះរូប Selfie ចូលក្នុងហ្វេសប៊ុកចំនួន៣ប៉ុស្តិ៍ជាប់ៗគ្នា ។ ការរករឿងឈ្លោះ ក៏ចាប់ផ្តើមមានឡើង រហូតដល់ខាងប្រុសយកសាំងមកចាក់ដុតខាងស្រីទាំងរស់តែម្តង ។
ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម នាងជាប្រពន្ធក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការជួយសង្គ្រោះដោយវះកាត់៣ដង។ នាងបានចំណាយពេលដល់ទៅរាប់ខែ ដើម្បីអាចចេញពីពេទ្យ។ ពេលដឹងខ្លួន នាងបានប្រាប់ថា៖ «វាធ្វើឲ្យខ្ញុំខ្លោចទាំងកាយ ខ្លោចទាំងបេះដូង ។ តែខ្ញុំត្រូវតែអត់ទោសឱ្យប្តីខ្ញុំ ព្រោះយើងមានកូនជាមួយគ្នា ។
នៅពេលគាត់ដុតខ្ញុំ ខ្ញុំពិតជាដឹងថា នរកពិតប្រាកដ គឺវាយ៉ាងដូចម្តេច ការឈឺចាប់ពិតជាមិនអាចទ្រាំទ្របានឡើយ ។ រាងកាយរបស់ខ្ញុំនឹងបែបនេះជារៀងរហូត ។ អ្នកអាចគេចពីអ្វីបានទាំងអស់ តែមិនអាចគេចផុតពីកម្មពារបានទេ» ។
ចែករំលែកព័តមាននេះ