ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​​ត្រូវ​បាន​ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ទេសចរណ៍​អន្ដរជាតិ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្មី​ៗ​នេះ​ត្រូវ​បាន​ជ្រើស​តាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ទេសចរណ៍​អន្ដរជាតិ និង​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចរី​ភាព​»​ ក្នុង​នោះ​ផង​ដែរ ​រាជធានី​ភ្នំពេញ​ក៏​ទទួល​បាន​ជ័យ​លា​ភី​ជា «​រាជធានី​នៃ​វប្បធម៌​…

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្មី​ៗ​នេះ​ត្រូវ​បាន​ជ្រើស​តាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ទេសចរណ៍​អន្ដរជាតិ និង​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចរី​ភាព​»​ ក្នុង​នោះ​ផង​ដែរ ​រាជធានី​ភ្នំពេញ​ក៏​ទទួល​បាន​ជ័យ​លា​ភី​ជា «​រាជធានី​នៃ​វប្បធម៌​ និង​ទេសចរណ៍​ពិភពលោក​» ដែល​ផ្តល់​ជូន​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​អឺរ៉ុប​។

​ដើម្បី​ចូលរួម​អបអរ​សារ​ទរ​សម្រាប់​ការ​ទទួល​បាន​កិត្តិយស​ធំធេង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​រាត្រី​ថ្ងៃ​ទី​០៩ ធ្នូ​នេះ​ បាន​ធ្វើ​ពី​ធី​លៀង​សាយ​ភោ​ជ​អបអរសាទរ​ការ​ជ្រើសតាំង​សម្តេច​តេ​ជោ ​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ទេសចរណ៍​អន្ដរជាតិ និង​គោលដៅ​នៃ​ការ​អភិ​វឌ្ឍ​ប្រកប​​​ដោយ​ចរី​ភាព​» និង​ការ​ទទួល​បាន​ជ័យ​លា​ភី ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋា​គារ​ផ្កាយ​៥ សុខ អូ​តែ​ល ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អាន តុ​ន កា​រ៉ា​គា ( Anton Caragea ) ប្រធាន​ក្រុមប្រឹក្សា​ទេស​ចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ​និង​មានការ​ចូលរួម​ពី​មន្ត្រី​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់​ទៀត​។​

​លោក ឃួ​ង ស្រេង​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​ការ​ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ទេសចរណ៍​អន្ដរជាតិ និង​គោលដៅ​នៃ​ការ​​អភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​» និង​ជ័យ​លា​ភី​រាជធានី​ភ្នំពេញ ជា​រាជធានី​នៃ​វប្បធម៌​ និង​​ទេសចរណ៍​ពិភពលោក ផ្តល់​ជូន​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប មិនមែន​ជា​ការ​ជ្រើសរើស​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​។ តែ​វា​ជា​គម្រោង​នៃ​ការ​រៀបចំ​ផែនការ​ច្បាស់លាស់ កិច្ចការ​ចាត់តាំង​អនុវត្ត​ដ៏​មាន​ប្រសិទ្ធភាព ​និង​ការ​ជំ​នះ​​រាល់​ការ​លំបាក​ស្មុ​គ​ស្មាញ​ក្រោម​ម្លប់​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ