ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានចំណូល គ្មានអ្នកមើលថែ​មនុស្សចាស់សូមប័ណ្ណសមធម៌ពីរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានភ្នំពេញ ៖ ដោយសារគ្មានទីពឹង គ្មានអ្នកមើលថែ គ្មានប្រភពចំណួលចិញ្ចឹមជីវិតចុងក្រោយ មនុស្ស​ចាស់ត្រូវ​បានគេប្រទះឃើញក្លាយជាអ្នកសុំទាន តាមផ្លូវ តាមរមណីដ្ឋាន និងវត្តអារាម​នានានៅពេសមានបុណ្យទានផ្សេងៗនោះ ។…

រាជធានភ្នំពេញ ៖ ដោយសារគ្មានទីពឹង គ្មានអ្នកមើលថែ គ្មានប្រភពចំណួលចិញ្ចឹមជីវិតចុងក្រោយ មនុស្ស​ចាស់ត្រូវ​បានគេប្រទះឃើញក្លាយជាអ្នកសុំទាន តាមផ្លូវ តាមរមណីដ្ឋាន និងវត្តអារាម​នានានៅពេសមានបុណ្យទានផ្សេងៗនោះ ។ មិនចាច់ទៅណាឆ្ងាយ ទៅត្រឹមសួនសត្វភ្នំតាម៉ៅ ភ្នំព្រះរាជទ្រព្យ ជាដើមនោះ គេនឹងប្រទះឃើញ​ដូនចាស់ជាច្រើន​លើកដៃសំពះសូមប្រាក់ពីមនុស្សមនុស្សម្នាទំាងឡាយ ។  

ទំនងដោយសារមនុស្សចាស់មានបញ្ហាច្រើនដូច្នេះហើយ បានជាមាគមមនុស្សនៅ​កម្ពុជា បានស្នើ​សូម​បណ្ណ​សមធម៌ពីរដ្ឋាភិបាល ដើម្បីពួកគាត់ទទួលបានសេវា​សង្គមនានាឥតប្រាក់ ពិសេ​ស​សេវាសុខាភិបាល ដែលជាផ្នែកមួយសម្រាលការលំបាក និងការប្រឈមរបស់មនុស្សចាស់។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងឱកាសសមាគនិងបណ្តាញមមនុស្ស​ចាស់ បាន​ប្រារព្ធ​ទិវា​មនុស្សចាស់​កម្ពុជា ង​មនុស្សចាស់​ពិភពលោក កាលព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ លោកស្រី អ៊ូ វ៉ាន់​ដា ប្រធាន​បណ្ដាញ​មនុស្សចាស់​កម្ពុជា បានលើកឡើង​ថា បណ្តាញមនុស្សចាស់សូមរដ្ឋាភិបាលផ្តល់ប័ណ្ណសមធម៌ដល់​មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។

លោកស្រីបញ្ជាក់ថាមនុស្សចាស់ចាប់ពីវ័យ៦០ឆ្នាំឡើងទៅ ជា​វ័យចូលនិវត្តន៍ និងមិនអាចប្រកបរបរនានាបាន ដូច្នេះពួកគាត់ មិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបានទេ ពិសេសប្រាក់សម្រាប់ព្យាបាលជំងឺ ដែលមនុស្សវ័យកាន់តែចាស់ជំងឺកាន់តែច្រើននោះ។

សមាគមមនុស្សចាស់បានលើកឡើងថាមនុស្សចាស់នៅកម្ពុជា ភាគច្រើនបានពឹងលើកូនចៅចិញ្ចឹមបីបាច់នៅពេលខ្លួនបាត់បង់កម្លំាងកាយសម្បទានោះ។

ជាការកត់សម្គាល់ មនុស្សចាស់មួយចំនួនធំនៅកម្ពុជា ដែលមានកូនចៅមានចិត្តកតញ្ញូនោះបានបានបីបាច់ថែរក្សាបានយ៉ាងល្អ។ខខណៈមានខ្លះដែលក្នុងករណីនេះមនុស្សចាស់បានជំនួសមកវិញការមើលថែចៅតូចៗ នៅពេលឪពុកម្តាយពួកគេចេញទៅក្រៅប្រកបរបរចិញ្ចឹមជីវិតនានា។ មានករណីខ្លះឪពុកម្តាយបានចេញទៅធ្វើការនៅក្រៅប្រទេសរាប់ខែទើបមកផ្ទះម្តង ដោយទុកកូនតូចៗឲ្យម្តាយឪពុកដែលជាមនុស្សចាស់មើល។

ចំណែកមនុស្សចាស់ផ្សេងទៀត គ្មានទីពឹង គ្មានកូនចៅ ឬកូនចៅចិត្តមិនបាន ពួកគាត់បានក្លាយជាជនអនាថា ដើរសុំទានចិញ្ចឹមជីវិត ឬពឹងអាស្រ័យនៅនឹងវត្តអារាមជាដើម។

មនុស្សចាស់​នៅ​កម្ពុជាដែល​មាន​អាយុ៦០ឆ្នាំ​ឡើង ត្រូវបានរដ្ឋាភិបាលថាមាន​ចំនួន​ប្រមាណជាង១លាន។ ស្មើ៨%​នៃ​ប្រជាជន​សរុប១៥លាន​នាក់។  មានការ​ព្យាករ​ថា ចំនួនមនុស្សចាស់នៅកម្ពុជានឹង ​កើន​ដល់​ជាង២លាន​នាក់​នៅ​ឆ្នាំ២០៣០។

រាជរដ្ឋាភិបាល​កម្ពុជា បានអនុវត្តគោលនយោបាយ​ជាតិ  ស្ដីពីមនុស្ស​វ័យ​ចាស់ឆ្នាំ២០១៧-២០៣០ កាលពីឆ្នាំ២០១៨ដែលមានក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាអ្នកអនុវត្ត។ គោលនយោបាយជាតិនេះ ជាប្រព័ន្ធគាំពារសុមាលភាពរយៈពេល​វែង។នៅពេលប្រកាសគោលនយោបាយនេះ កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលបានបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចំណាស់ឆ្នាំ២០១៧-២០៣០ ផ្តោតលើសកម្មភាព​និងការ​ងារ​អាទិភាព​ចំនួន៩ សម្រាប់​មនុស្ស​វ័យចាស់ រួមមាន សន្ដិសុខហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព របៀបរបបការរស់នៅ បរិស្ថានដែល​អំណោយ​ផល សមាគមមនុស្សចាស់ និងវ័យចាស់ ទំនាក់ទំនង​អន្ដរជំនាន់ ការរំលោភបំពាន និងអំពើហិង្សា​​លើមនុស្សចាស់ ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។

ផ្អែកតាមគោលនយោបាយនេះ មនុស្សចាស់ទទួល​បានការយកចិត្តទុកដាក់ពីរដ្ឋ​រួចទៅហើយ។ សំណូមពរមនុស្សចាស់នៅពេលនេះ ដោយសារពួកគាត់មិន​ទាន់ទទួលបាន​គោលនយោបានដែលបានប្រកាសអនុវត្តតំាងពីឆ្នាំ២០១៨​នោះឬយ៉ាង?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ