សុរា​មិន​បាន​ជួយ​ឱ្យ​ដេក​លក់​ស្កប់ស្កល់​ទេ


អ្នកខ្លះ​អាច​នឹង​យល់​ខុស​ថា ពេល​ផឹកស្រា​អាច​ធ្វើ​ឱ្យ​ពួក​គេ​ដេក​លក់​ស្រួល ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឱ្យ​អ្នក​ស្កប់​ដំណេក​ទេ ។

សូម​ធ្វើ​អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ ដើម្បី​ដេក​ឲ្យ​ច្រើន ដូច​ជា​ផឹកទឹក​ក្តៅ អាន​សៀវភៅ ឬ​សារព័ត៌មាន ។​ល​។

ដូច​ជា​កូន​ក្មេង​ដែរ ដែល​តែងតែមាន​ទម្លាប់​ខុស​ៗ​គ្នា​តម្រូវ​ឲ្យ​ធ្វើ​អ្វីមួយ​មុន​នឹង​ដេក រាង​កាយ​និង​អារម្មណ៍​របស់​មនុស្ស​ចាស់​ក៏​មានការ​ឆ្លើយ​តប​ដូច​គ្នា​ដែរ​ទៅ​នឹង​ការ​ធ្វើ​អ្វីមួយ ដដែល​ៗ​ជា​រៀង​រាល់​យប់ ដែល​ធ្វើ​ឲ្យ​ដេក​លក់ ។

សុរា​មិន​បាន​ជួយ​ធ្វើ​ឲ្យ​លោក​អ្នក​ដេក​លក់​ទេ ។ វា​មាន​ឥទ្ធិពល​ផ្ទុយ​ទៅ​វិញ​ទេ ។ ដូច្នេះ បើសិនជា​លោក​អ្នក​ចង់បាន​ដេក​លក់​ស្កប់ស្កល់ សូមកុំ​សេពសុរា​នៅ​ពេល​ព្រលប់ ។ លោក​អ្នក​អាច​ងងុយដេក​ភ្លាម​មែន ក៏​ប៉ុន្តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​លោក​អ្នក​នឹង​ភ្ញាក់​ដឹងខ្លួន​ឡើង ហើយ​ពិបាក​នឹង​ដេ​លលក់​ទៅ​វិញ​ណាស់។

ការ​បន្តក់​ប្រេងខ្យល់ ឬ​ទឹកអប់​ពីរ​តំណក់​លើ​ខ្នើយ​អាច​ជួយ​ឲ្យ​ឆាប់​ដេក​បាន ។

ការ​ដែល​បន្ទប់​ត្រជាក់​ខ្លាំង​ពេក ឬ​ក្តៅ​ខ្លាំង​ពេក​អាច​ធ្វើ​មិន​ឲ្យ​ដេក​លក់​បាន ។ ដូច្នេះ​សូម​រៀបចំ​សីតុណ្ហភាព​បន្ទប់​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ដេក ។

បើ​លោក​អ្នក​ច្រើន​តែ​ដេក​មិន​លក់ ការ​ដែល​មាន​អ្វី​តែ​បន្តិច​ក៏​អាច​ធ្វើ​ឲ្យ​លោក​អ្នក​នៅ​បើកភ្នែក​ទល់​ភ្លឺ​បាន​ដែរ ។ ដូច្នេះ​សូម​ប្រយ័ត្ន​បិទ​រ៉ូ​ប៊ី​ណេ​ទឹក ដាក់​គន្លឹះទ្វារ ឬ​បង្អួច ឬ​ទាញ​វាំងនន​បិទ​ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បន្លឺ​សំឡេង​បាន​ដោយសារ​ខ្យល់​បក់ ។
សូម​រៀនសូត្រ​វិធី​ធ្វើ​ឲ្យ​ដេក​លក់​មួយ​ចំនួន ដូច​ជា​រាប់​លេខ​ពី​១​ទៅ​១០០ ទន្ទេញ​ក្នុង​ចិត្ត​នូវ​ពាក្យ​ថា​«​ខ្ញុំ​ដេក​លក់​ៗ» ឬអ្វី ផ្សេង​ៗ​ទៀត ។

គួរ​ស្លៀក​សម្លៀក​បំពាក់​ដំណេក​ដែល​ធ្វើ​ពី​ក្រណាត់​អំបោះ ស្រាល​ៗ ឬ​ស្រាត​ខ្លួន​ទទេ​តែ​ម្តង​ក៏​បាន ។

ត្រូវ​ផ្លាស់​ប្តូរ​ពូក​ដែល​ទន់​ខូច​រាង​ចេញ ធម្មតា​ក្នុង​ពេល​៧​ឆ្នាំ​ម្តង ។ បើសិនជា​ដៃគូ​របស់​លោក​ចូល​ចិត្ត​មើល​ទូរទស្សន៍ ឬ​ស្តាប់​ចម្រៀង​មុន​នឹង​ដេក លោក​អ្នក​អាច​យក​អ្វី​មក​ចុកត្រចៀក និង​បិទ​ភ្នែក ដើម្បី​ចៀសវាង​ការ​រំខាន ។

បើសិនជា​លោក​អ្នក​ភ្ញាក់​ដឹងខ្លួន​នៅ​ពេល​ជិត​ភ្លឺ សូមកុំ​សំងំ​ក្នុង​ដំណេក​ធ្វើ​អ ។ លោក​អ្នក​អាច​ងើបឡើង​ធ្វើ​កិច្ចការ​ផ្ទះ ងាយ​ៗ ឬ​ធ្វើ​លំ​ហាត់​ពាក្យ​ខ្វែង ឬ​អាន​អត្ថបទ​អ្វីមួយ ទម្រាំ​តែ​ងងុយដេក​សឹម​ចូល​ដេក​វិញ សូម​ប្រើ​ថ្នាំ​ដេក​លក់​ម្តង​មួយ​កាល តែ​នៅ​ពេល​ណា​ដែល​លោក​អ្នក​ត្រូវ​ដេក​ព្រោះ​មាន​អ្វី​ចាំបាច់​ធ្វើ​នៅ​ពេល​ស្អែក​ទៀត ។

ការ​រួម​ភេទ​ធ្វើ​ឲ្យ​ឆាប់​ដេក​លក់​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ