អាមេរិក ៖ តាមប្រភពព័ត៌មាន Fox News បានឱ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានធ្វើតេស្តអវិជ្ជមានក្នុងការរកជំងឺកូវីដ ជាច្រើនថ្ងៃជាប់ៗគ្នា នេះបើយោងតាមគ្រូពេទ្យនៅសេតវិមាន លោកវេជ្ជបណ្ឌិត Sean Conley ដែលបានអះអាងថាប្រធានាធិបតីចម្លងទៅអ្នកដទៃមិនកើតទេ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/10/77ce48abc289dd76f68460f32514c1fb-1024x683.jpg)
លោកវេជ្ជបណ្ឌិត Conley បានសរសេរកំណត់ហេតុមួយទៅលេខាធិការសារព័ត៌មានសេតវិមាន លោក Kayleigh McEnany ដោយមានប្រធានបទថា៖ “ការធ្វើតេស្តអវិជ្ជមាននៃបស់ប្រធានាធិបតីដូណាល់ត្រាំ”។
![Trump's test negative or positive? White House refuses to provide information – Pledge Times](https://www.tagesspiegel.de/images/october-10-2020-washington-district-of-columbia-usa-u-s-president-donald-trump-removes-a-protective-mask-ahead-of/26264130/1-format530.jpg)
លោក Conley បានសរសេរថា៖ “ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកទាក់ទងនឹងការធ្វើតេស្តរកកូវីដ១៩ ថ្មីបំផុតរបស់ប្រធានាធិបតី ខ្ញុំអាចចែករំលែកជាមួយអ្នកថាគាត់បានធ្វើតេស្តអវិជ្ជមាន ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយប្រើតេស្ត Abbott BinaxNOW។ វាជាការសំខាន់ក្នុងការសម្គាល់ថាការធ្វើតេស្តនេះមិនត្រូវបានប្រើតែម្តង ហើយមកកំណត់ភាពអវិជ្ជមាននោះទេ។”
![Image](https://pbs.twimg.com/media/EkKIlO2XcAAv2Ki?format=jpg&name=medium)
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការធ្វើតេស្តអង់ទីហ្សែនអវិជ្ជមានម្តងហើយម្តងទៀត ដែលទាក់ទងនឹងទិន្នន័យគ្លីនិកនិងមន្ទីរពិសោធន៍បន្ថែមរួមមានការពិនិត្យរក RNA របស់វីរុស និងការវាស់ស្ទង់កម្រិត PCR ក៏ដូចជាការវាយតម្លៃជាបន្តនៃការបណ្តុះមេរោគជាដើម។ ទិន្នន័យដ៏ស៊ីជម្រៅនេះ ស្របតាមការណែនាំរបស់របស់ CDC សម្រាប់អះអាងថាលោកប្រធានាធិបតីមិនអាចចម្លងទៅអ្នកដទៃបានទេ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/10/b294b6e4ed0c44dfe06f95f0573f6bae-1024x615.jpg)
ការធ្វើបច្ចុប្បន្នភាព ដែលបញ្ជាក់ដោយលោកវេជ្ជបណ្ឌិត Conley បានកើតឡើង នៅពេលដែលលោកប្រធានាធិបតីបានវិលត្រឡប់មករកយុទ្ធនាការឃោសនាវិញកាលពីថ្ងៃច័ន្ទ៕ ដកស្រង់ចេញពីវេបសាយ ៖ foxnews
ចែករំលែកព័តមាននេះ