ករណី​កូ​វី​ដ​នៅ​អង់គ្លេស កំពុង​តែ​ឡើង​ខ្លាំង ដោយសារ​តែ​បញ្ហា​ប​ចេ្ច​ក​ទេស – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ករណី​កូ​វី​ដ​នៅ​អង់គ្លេស កំពុង​តែ​ឡើង​ខ្លាំង ដោយសារ​តែ​បញ្ហា​ប​ចេ្ច​ក​ទេស

6 ខែ មុន

អង់គ្លេស ​៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ១២,៨៧២​ករណី កាលពី​ថ្ងៃ​សៅរ៍​ដែល​ជា​តួលេខ​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រទេស​នេះ ដោយ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​ការ​កើនឡើង​ខ្លាំង​បែប​នេះ​ដោយសារ​តែ​ការ​រាយការណ៍​ករណី​យឺត​យ៉ាវ និង…

អង់គ្លេស ​៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ១២,៨៧២​ករណី កាលពី​ថ្ងៃ​សៅរ៍​ដែល​ជា​តួលេខ​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រទេស​នេះ ដោយ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​ការ​កើនឡើង​ខ្លាំង​បែប​នេះ​ដោយសារ​តែ​ការ​រាយការណ៍​ករណី​យឺត​យ៉ាវ និង រំពឹង​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​នឹង​មាន​ចំ​នួ​ន​បន្ថែម​ទៀត​។

Picture

គេហទំព័រ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ដោយសារ​តែ​បញ្ហា​បច្ចេកទេស ទើប​ធ្វើ​ឱ្យ​ការ​រាយ​ការណ៍​ករណី​ចំនួន​ករណី​ឆ្លង​មានការ​យឺតយ៉ាវ​។ នេះ​មាន​ន័យ​ថា​ចំនួន​សរុប​ដែល​បាន​រាយ​ការណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​ករណី​បន្ថែម​មួយ​ចំនួន​ទៀត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ដល់ ថ្ងៃ​ទី​១ ខែតុលា​។

Record COVID-19 cases in France, UK; 'Tough weeks ahead' in Spain | France  | Al Jazeera

ចំនួន ១២,៨៧២​ករណី​នៃ​ករណី​ប្រចាំ​ថ្ងៃ ត្រូវ​បាន​រាយការណ៍​កើនឡើង​ស្ទើរតែ​ទ្វេ​ដង​ពី​ចំនួន ៦,៩៦៨​ករណី ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​។ ឥឡូវនេះ​ចក្រភព​អង់គ្លេស​កំពុង​ដំណើរការ​ការ​ធ្វើតេស្តរ​កកូ​វី​ដ​ចំនួន ២០០,០០០​ដង ក្នុង​មួយ​ថ្ងៃ បើ​ប្រៀបធៀប​ទៅ​នឹង ១០០,០០០​ដង នៅ​ពេល​ចាប់ផ្តើម​រាតត្បាត​៕ ដក​ស្រង់​ចេញពី​វេបសាយ ​៖ reuters