ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញថា អ្នកកំពុងតែកើតមហារីកថ្លើម។ តើមានអ្វីខ្លះទៅ?
១-បុគ្គលដែលកើតមហារីកថ្លើម ប្រព័ន្ធការពាររាងកាយគឺធ្លាក់ចុះ មិនដូចមុនទេ ដោយធ្វើឲ្យអ្នកតែងក្តៅខ្លួន។ មិនថាអ្នកប្រើថ្នាំអ្វីទេ សុទ្ធតែមិនអាចចុះកម្តៅបានឡើយ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យ ទើបអាចដឹងពីជំងឺពិតរបស់អ្នក ហើយព្យាបាលបានទាន់ពេលវេលា។
២-នៅពេលដែលអ្នកកើតជំងឺមហារីកថ្លើម រាងកាយអ្នកនឹងអាចប្រែជាស្គម ហើយមុខប្រែជាស្លេកស្លាំង ដោយសារតែក្រពះអ្នកមិនអាចរំលាយអាហារបានល្អឡើយ។ អាការៈនេះ មនុស្សភាគច្រើនគិតថាជាការគេងមិនគ្រប់។
៣-ពេលដែលមហារីកថ្លើមមកដល់ អ្នកនឹងកើតមានអាការៈហើមពោះ ពិបាករំលាយអាហារ ចង់ក្អួត ឬពិបាកទ្រាំក្នុងខ្លួនក្រោយពេលដែលពិសារអាហាររួច។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈនេះ ហើយពិនិត្យ និងព្យាបាលឲ្យបានទាន់ពេល (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ