ខេត្តកែប ៖ មនុស្សពីរនាក់ជាប្ដីប្រពន្ធបានជិះម៉ូតូឌុបគ្នាទៅពិនិត្យផ្ទៃពោះត្រូវបានរថយន្តបុកស្លាប់ទាំងពីរនាក់កាលពីវេលាម៉ោង3និង30នាទីរសៀល ថ្ងៃទី15 ខែធ្នូ ឆ្នាំ2019 នៅលើកំណាត់ផ្លូវជាតិលេខ33 ត្រង់ចំណុចភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
បើតាមការអះអាងពីនគរបាលស្រុកដំណាក់ចង្អើរដែលបានចុះទៅដល់កន្លែងកើតហេតុហើយនិយាយថា គ្រោះថ្នាក់ចរាចរនេះបណ្ដាលឱ្យស្លាប់មនុស្ស2នាក់នេះគឺរវាងរថយន្ត និងម៉ូតូបើកបញ្ច្រាសទិសដៅគ្នា ដោយរថយន្តម៉ាក់ទូរីស ពណ៌លឿង បើកមកពីលិចទៅកើត ចំណែកម៉ូតូបានជិះឌុបគ្នាទាំងពីរនាក់ប្ដីប្រពន្ធនេះមកពីកើតទៅលិចហើយក៏បុកគ្នាតែម្ដង ។
នគរបាលបាននិយាយថា បុរសជាប្ដីឈ្មោះ រស់ ស៊ីណារ៉ា អាយុ43ឆ្នាំ និងប្រពន្ធឈ្មោះ ទួនរ័ត្ន អាយុ42ឆ្នាំ ជនរងគ្រោះទាំងពីនាក់នេះស្លាប់នៅនឹងកន្លែងតែម្ដង រីឯអ្នកបើកបររថយន្តឈ្មោះ ហ៊ី សារុន អាយុ28ឆ្នាំ នៅភូមិព្រៃហូរសង្កាត់ព្រៃហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្នុងនោះមានលិខិតរបស់គ្រូពេទ្យផងដែរថា ប្រពន្ធបានពិនិត្យផ្ទៃពោះម្ដងរួចមកហើយ ប៉ុន្តែការបញ្ជាក់មិនបានបញ្ចាក់ថា មានទម្ងន់ប៉ុន្មានខែនោះទេ ។
ទោះជាបែបណានគរបាលបានឃាត់ខ្លួននាក់បើកបរទៅកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ និងជនរងគ្រោះនគរបាលកំពុងទាក់ទងឱ្យក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ