រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អតិថិជនរបស់ខ្លួន សួនកម្សាន្តទំនើបឌ្រីមលែនឌ៍ ដែលជាសួនកម្សាន្តលំដាប់ស្តង់ដាអន្តរជាតិតែមួយគត់នៅកម្ពុជា បានពង្រីក និងអភិវឌ្ឍន៍អ្វីដែលថ្មីប្លែក ដើម្បីឆ្លើយតបទៅតាមការចង់បាន និងសេចក្តីត្រូវការរបស់អតិថិជន ។
ដើម្បីឱ្យសមស្របទៅនឹងពាក្យស្លោក ឌ្រីមលែនឌ៍ជាទីកម្សាន្តគ្មានដែនកំណត់នោះ ចាប់ពីថ្ងៃទី១ ឧសភា ឆ្នាំ២០១២ សួនកម្សាន្តទំនើបឌ្រីមលែនឌ៍ផ្តល់ជូនសេវាជាកញ្ចប់សម្រាប់ផ្តល់ភាពងាយស្រួល កាត់បន្ថយចំណាយ និងជួយសន្សំសំចៃដល់អតិថិជនទាំងអស់ដែលនិយមចូលចិត្តមកទស្សនា និងជិះឧបករណ៍កម្សាន្តនៅឌ្រីមលែនឌ៍។
ជាពិសេសទៀតនោះ គ្រប់សេវាជាកញ្ចប់ទាំងអស់ អតិថិជនមានសិទ្ធិក្នុងការជិះឧបករណ៍កម្សាន្តដោយសេរី គ្មានដែនកំណត់ និងមិនគិតថ្លៃសំបុត្រចូលទស្សនាសួនកម្សាន្ត ។ សេវាជាកញ្ចប់មាន ៣ ជម្រើស ៖
១-កញ្ចប់កុមាររីករាយ=៥,៩៩ដុល្លារ
២-កញ្ចប់ស្រៀវបះសក់=៧,៩៩ដុល្លារ
៣-កញ្ចប់គ្មានដែនកំណត់=៩,៩៩ដុល្លារ
កញ្ចប់ពិភពកម្សាន្តកុមារ(កុមារកម្ពស់ក្រោម៩០សង្ទីម៉ែត្រ=៨.០០០រៀល, កុមារកម្ពស់លើ៩០សង្ទីម៉ែត្រ=១២.០០០រៀល) ។
-សួនកម្សាន្តកុមារ(ថែមស្រោមជើង)
-សំពៅហោះខ្នាតតូច
-កង្កែបលោត និងឡានហោះ
ការផ្តល់សេវាជាកញ្ចប់ថ្មីនេះ ឌ្រីមលែនឌ៍សង្ឃឹមថាអតិថិជនទាំងអស់ពេញចិត្ត ហើយសប្បាយរីករាយជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសនេះ ។ ឌ្រីមលែនឌ៍ បាននិងកំពុងដាក់ឱ្យដំណើរការនូវឧបករណ៍កម្សាន្តថ្មីៗជាច្រើនទៀតដូចជា សំបុកសួគ៌ ពែងវិល រទេះភ្លើងហោះ និងអាប៉ូឡូហោះទៅឋានព្រះចន្រ្ទ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ
០៨១ ៧២៣ ៧២៣, ០១៥ ៧៦៧ ៧៣៤, ០២៣ ៩៨២ ៩៨២ ៕
ចែករំលែកព័តមាននេះ