ខេត្តកណ្តាល ៖ ទីបំផុត ម្ចាស់រថយន្តដែលធ្វើឱ្យមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរននោះ គឺបានចូលខ្លួនមកទទួលកំហុសហើយ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រត់ចោលរថយន្ត ខណៈជនរងគ្រោះកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍ឱ្យដឹងថា ម្ចាស់រថយន្តនិងជាអ្នកជនបង្កគ្រោះថ្នាក់មានឈ្មោះ សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែក ជនរងគ្រោះឈ្មោះ ទូច សៅហេង មានឋានន្ដរស័ក្ដិថ្នាក់អនុសេនីយឯក ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ វិច្ឆិកា ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចបានឆ្លៀតចូលទៅសួរសុខទុក្ខ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ (ជនរងគ្រោះខាងលើ) ដែលរងរបួសធ្ងន់ រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញ ភារកិច្ចបញ្ជារចរាចរណ៍ជូនថ្នាក់ដឹកនាំ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានចាត់ទុកថា នេះជាកាយវិការមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ ។
ប្រភពបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺនៅមុនពេលកើតហេតុ គេឃើញមន្ដ្រីនគរបាលរងគ្រោះខាងលើ កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ វិច្ឆិកា នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈកំពុងឈរនៅតាមដងផ្លូវ ដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំដែលត្រូវឆ្លងកាត់ ។ ប៉ុន្ដែពេលនោះក៏មានរថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ ។
ចែករំលែកព័តមាននេះ