មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភរហូតដល់ចាយម្នាក់ឯងមិនអស់ក៏មិនប្រាកដថា ពួកគេមិនចេះទទួលទានអាហារដូចមនុស្សទូទៅ ឬអាហារដែលបង្កឲ្យខូចសុខភាពនោះដែរ ។ មហាសេដ្ឋីដែលនៅក្នុងវិស័យបច្ចេកវិទ្យាវិញភាគច្រើនកាន់តែមានទម្លាប់ទទួលទានអាហារចម្លែកៗជាងគេទៅទៀត ។ ខាងក្រោមនេះ គឺជាមហាសេដ្ឋីធំៗដែលទម្លាប់ទទួលទានអាហារចម្លែកៗ៖
១. លោក ជេហ្វ បេសូស (Jeff Bezos)៖
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon និងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោករូបនេះបាននិយាយថាលោកតែងតែចៀសវាងកិច្ចប្រជុំដែលនៅព្រឹកព្រលឹមព្រោះលោកត្រូវការពេលវេលាដើម្បីទទួលទានអាហារពេលព្រឹកតាមសម្រួល ។ប៉ុន្តែលោកក៏មានទម្លាប់ទទួលទានអាហារចម្លែកៗដទៃសម្រាប់អាហារពេលព្រឹកដែរដូចជាមានពេលមួយដែលលោកកុម្ម៉ង់មឹកដ៏ធំសម្រាប់ទទួលទានពេលព្រឹកជាដើម ។
២. លោក ម៉ាក ឃ្យូបេន (Mark Cuban)៖
វិនិយោគិនខាងលើបាននិយាយកាលពីឆ្នាំ ២០១៤ ថា អាហារពេលព្រឹករបស់លោកមានតែកាហ្វេមួយកែវ និងនំពីរដុំប៉ុណ្ណោះមកពី Alyssa’s Cookies ។ នំទាំងនេះមានជីវជាតិប្រូតេអ៊ីន និងជាតិសសៃខ្ពស់ ។ លោកចូលចិត្តនំទាំងនេះណាស់រហូតដល់លោកជួយចាប់ផ្តើមអាជីវកម្មមួយឲ្យអ្នកធ្វើនំនេះដើម្បីលោកអាចវិនិយោគលើក្រុមហ៊ុននេះបាន ។
៣. លោក ប៊ីល ហ្គេតស៍ (Bill Gates) ៖
មហាសេដ្ឋី ប៊ីល ហ្គេតស៍ ធ្លាប់មានទម្លាប់ទទួលទានភេសជ្ជៈ Diet Coke ប្រមាណពី ៣ ទៅ ៤កំប៉ុងក្នុងមួយថ្ងៃ ដែលធ្វើឲ្យលោកឡើងទម្ងន់ដល់ទៅ ១៦គីឡូក្រាមក្នុងមួយឆ្នាំ ។ បើយោងទៅតាមភរិយារបស់លោកវិញលោក ហ្គេតស៍ ពេលខ្លះមិនទទួលទានអាហារពេលព្រឹកទាំងស្រុង ។ ប៉ុន្តែលោកពិតជាចូលចិត្តប៊ឺហ្គឺណាស់ ហើយប្រសិនបើមាននរណាចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយលោកហើយ ពួកគេនឹងត្រូវកុម្ម៉ង់ដូចលោកដែរមិនថាពួកគេជានរណាទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ