ខេត្តកែប៖ ព្រៃកោងកាងមួយកន្លែងនៅជាប់ឆ្នេរសមុទ្រកែប ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប ត្រូវបានគេយកគ្រឿងចក្រឈូសឆាយទម្លាយព្រៃកោងកាងនោះ ចូលទៅដល់ដីឡូត៍របស់ខ្លួន
នៅកៀកកិតជាប់និងព្រៃសហគមន៍គ្រប់គ្រង ដោយមន្ត្រីជលផល។
បើតាមការអះអាងពីពលរដ្ឋម្នាក់ ជាអ្នកនេសាទត្រីបាននិយាយថា ពីមុនដីព្រៃកោងកាងនេះថា ពីមុនព្រៃកោងកាងនេះ ក្រាសណែនណាស់ ហើយក៏មិនមានផ្លូវដើរចូលដែរ តែឥឡូវត្រូវបានគេទម្លាយព្រៃធ្វើជាផ្លូវទៅដល់ដីឡូត៍គេ នៅខាងក្នុងឯណោះវិញ។
ទោះជាយ៉ាងណា អ្នកនេសាទរូបនោះ មិនហាននិយាយប្រាប់លម្អិតទេ ដោយខ្លួននិយាយថា ប្រញាប់យកត្រីទៅលក់ ។ ប៉ុន្តែអ្វីដែលគេបានមើលឃើញជាក់ស្ដែង មានបង្គោលថ្មីចំនួន៣ដើម ត្រូវបានគេបោះធ្វើជាព្រំដីពីខាងលិចព្រៃកោងកាងពីខាងកើតជាដីរបស់ឯកជន និងចូលទៅជ្រៅជាងនេះទៅទៀតជាដីឡូ។
ប៉ុន្តែទោះជាបោះបង្គោលព្រំថ្មីក៏ដោយ ក៏មានបង្គោលចាស់មួយបង្គោល គ្រាន់ទុកធ្វើជាទីអាងផងដែរសម្រាប់ការវែកញែកជាមួយអ្នកជាប់ពាក់ពន្ធ័រឿងទំលាយដីព្រៃកោងកាងមួយនេះចូលទៅដល់ដីរបស់
ខ្លួន។
ទាក់ទងតាមទូរសព្ទ័ទៅលោកគុច វិរៈ នាយខណ្ឌជលផលខេត្តកែបមិនបានទេ តែលោកភឿង ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែបបាននិយាយថា ការបោះបង្គោលថ្មីៗនិងឈូសឆាយផ្លូវថ្មីនេះ គឺការពារព្រំដីកោងកាង ខ្លាចមានគេរំលោភយកដីរបស់រដ្ឋ ។
ចែករំលែកព័តមាននេះ