រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថា ជាជនជាតិហ្វាំងឡង់ ត្រូវបានគេប្រទះឃើញចង.កស្លាប់នៅមុខផ្ទះលេខ១៤Eo ផ្លូវលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដា ឆ្នាំ២០១០ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ស្ដ្រីម្នាក់បាននិយាយថា នៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដា នោះ គាត់បានដើរតាមបណ្ដោយផ្លូវ លេខ២៣ ឆ្ពោះទៅទិសខាងជើង លុះមកដល់ មុខផ្ទះលេខ១៤Eo ស្រាប់តែប្រទះឃើញ បុរសម្នាក់ជាជនជាតិបរទេសចង.ក ដោយខ្សែនីឡុងរនាំងបាំងថ្ងៃ ហើយស្លាប់អង្កុញជើង ដែលមើលទៅគួរឱ្យភ័យខ្លាច ។ ភ្លាមៗនោះ គាត់បានរត់ទៅប្រាប់ប្រជាពលរដ្ឋក្បែរ ចំណុចខាងលើ និងរាយការណ៍ដល់អាជ្ញាធរ មូលដ្ឋានចុះមកពិនិត្យ ព្រោះសង្ស័យជារឿងឃាតកម្ម ដោយសារបុរសរូបនេះស្លាប់ក្នុងស្ថានភាពអង្កុញជើង ។
អ្នករត់ម៉ូតូឌុបម្នាក់បានឱ្យដឹងថា បុរសជនជាតិបរទេសដែលចង.កស្លាប់នេះ គាត់តែងតែប្រទះឃើញដើរចូលប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចក ហើយមានពេលខ្លះឃើញដើរតាមមាត់ទន្លេ តែមានទឹកមុខក្រៀមក្រំ រូបរាងស្គមស្គំង ហាក់ដូចជាមានជំងឺអ្វីម្យ៉ាង ប្រចាំកាយ ។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្លាប់ទំនងជាជនជាតិហ្វាំងឡង់ ព្រោះមានស្ដ្រីខ្មែរធ្លាប់ស្គាល់ តែទោះជាយ៉ាងណា នៅជាប់ខ្លួនបុរសនេះពុំមានលិខិតស្នាមណា មួយបញ្ជាក់ពីអាសយដ្ឋាន និងឈ្មោះទេ មានអាយុជាង២០ឆ្នាំ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោពណ៌ត្រេអ៊ីជើងខ្លី មានហោប៉ៅសងខាង សក់ក្បាលលាបពណ៌ទង់ដែង ។ បុរសនេះស្លាប់ដោយចង.ក ពុំមែនស្លាប់ ដោយអំពើឃាតកម្មនោះទេ ព្រោះនៅលើខ្លួនសពមិនឃើញមានស្លាកស្នាមណាមួយបញ្ជាក់ឡើយ ។ សពបុរសមិនស្គាល់អត្ដសញ្ញាណរូបនេះត្រូវបានយកទៅតំកល់ទុក នៅសាលតំកល់សពនៃមន្ទីរពេទ្យកាល់ម៉ែត ៕
ចែករំលែកព័តមាននេះ