ការចិញ្ចឹមអប់រំទូន្មានកូនឱ្យប្រព្រឹត្តអំពើល្អៗ ហើយចេះដឹងខុសត្រូវមិនមែនជារឿងពិបាកស្មុគស្មាញខ្លាំងឡើយ។ ទោះជាយ៉ាងណាអ្នកចាំបាច់ត្រូវធ្វើជាគម្រូវឱ្យកូន ហើយព្យាយាមផ្ដល់ដំបូន្មានសំខាន់ៗដល់គេតាំងពីតូចដល់ពេញវ័យ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរបង្រៀន ឬប្រាប់ដល់កូនទៅតាមវ័យរបស់ពួកគេបន្ថែមពីលើការគោរពអ្នកដទៃ ៖
វ័យពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ
១. វិធី ឬរបៀបទប់ទល់ជាមួយភាពបរាជ័យនិងកំហឹង
២. របៀបអភ័យទោសឱ្យអ្នកដទៃនិងខ្លួនឯង
៣. របៀបអាចចរចាជាមួយក្មេងដទៃនិងសូម្បីតែមនុស្សពេញវ័យ ឬមនុស្សចាស់
៤. អាចធ្វើរឿងមួយចំនួនដោយខ្លួនឯងបាន ឬដោយឯករាជ្យមិនត្រូវការជំនួយគ្រប់ពេល
៥. ត្រូវប្រាកដថាពួកគេស្គាល់អាស័យដ្ឋានផ្ទះខ្លួនឯង
៦. ត្រូវប្រាកដផងដែរថាពួកគេមិននិយាយ ឬទៅណាជាមួយមនុស្សប្លែកមុខ
៧. ទទួលទានអាហារមានសុខភាពល្អ (ហើយចៀសវាងអាហារណាដែលពួកគេប្រតិកម្មជាមួយ)
៨. មិនមានអារម្មណ៍ខ្មាសអៀននៅចំពោះមនុស្សធំនិងមនុស្សចាស់
៩. មិនខ្លាចនឹងសួរ ប្រសិនបើឆ្ងល់ ឬមិនដឹងពីអ្វីមួយ
១០. មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួនឯង
វ័យពី ៦ ទៅ ៨ ឆ្នាំ
១. របៀបធ្វើម្ហូបធម្មតាៗណាមួយ (ដូចជាធ្វើនំប័ុងលាបបឺរ ឬដំណាំជាដើម)
២. ស្គាល់លេខទូរសព្ទសង្គ្រោះបន្ទាន់
៣. ចេះធ្វើអ្វីៗត្រូវពេលវេលា
៤. ចេះហែលទឹក
៥. ចេះឆ្លងផ្លូវដោយគោរពច្បាប់ចរាចរណ៍ ឬមើលភ្លើងសញ្ញាផងដែរ
៦. កុំខ្លាចនឹងជួបមនុស្សថ្មីៗ
៧. ចេះរបៀបទទួលទានត្រឹមត្រូវសមរម្យលើតុ និងអាចប្រើប្រាស់កូនកាំបិតហាន់ចំណី
៨. អាចស្វែងរកពត៌មានផ្សេងៗពីក្នុងសៀវភៅនិងលើអ៊ីនធើណិត
៩. ដឹងពីរបៀបលាក់ទុករឿងខ្លះក្នុងចិត្តដោយមិននិយាយចេញ ប្រសិនបើវាប៉ះពាល់ដល់អ្នកដទៃ ឬធ្វើឱ្យគេអន់ចិត្តមិនរីករាយ
១០. ចេះការពារស្រឡាញ់បរិស្ថាន
១១. ចាំលេខទូរសព្ទរបស់ឪពុកម្ដាយ
វ័យពី ៩ ដល់ ១២ ឆ្នាំ
១. មានសុទិដ្ឋិនិយម ប៉ុន្តែមិនត្រូវមើលពិភពលោកល្អពេកគ្រប់ជ្រុងឡើយ
២. ស្វែងរកចំណង់ចំណូលចិត្តល្អមួយ ហើយព្យាយាមសម្រេចវា
៣. ចេះស្លៀកពាក់សមរម្យ
៤. មិនធ្វើផ្ដេសផ្ដាស ឬបង្ហាញឥរិយាបទមិនល្អលើអ៊ីនធើណិត ហើយក៏ដឹងពីផលវិបាកនៃការប្រើប្រាស់អ៊ីនធើណិតផងដែរ
៥. មិនទុកសោរផ្ទះនិងលុយផ្ដេសផ្ដាសគ្រប់កន្លែង
៦. រៀនធ្វើម្ហូបដែលពិបាកជាងមុនបន្តិច រួមទាំងចិតសំបកបន្លែផ្លែឈើ ហើយហាន់បន្លែជាដើម
៧. បែងចែកពេលវេលាមើលទូរទស្សន៍ ឬលេងហ្គេម
៨. ធ្វើលំហាត់ប្រាណ
៩. ទៅហាងទំនិញ
១០. ដឹងថ្ងៃកំណើតសាច់ញាតិជិតស្និត
វ័យពី ១៣ ទៅ ១៥ ឆ្នាំ
១. ដឹងពីឥទ្ធិពលនៃគ្រឿងស្រវឹងនិងថ្នាំញៀន ហើយវាអាចផ្ដល់គ្រោះថ្នាក់ដល់ពួកគេខ្លាំងយ៉ាងណា
២. ស្គាល់ផ្លូវ ឬកន្លែងច្រើនក្នុងទីក្រុង ហើយចៀសវាងតំបន់គ្រោះថ្នាក់
៣. ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈម្នាក់ឯង
៤. ទទួលយករូបរាងខាងក្រៅរបស់ខ្លួនឯងដោយមិនគិតតែស្អប់ ឬមើលឃើញតែភាពខ្វះខាតមិនល្អលើខ្លួនឯងឡើយ
៥. ចេះថែរក្សាមិត្តភាពរបស់ខ្លួន
៦. ដឹងពីរបៀបបង្ហាញអារម្មណ៍ទៅកាន់ភេទផ្ទុយគ្នា
៧. និយាយសុំទោសនៅពេលធ្វើខុស
៨. ចេះសន្សំប្រាក់និងចំណាយវាដោយសមរម្យ
៩. មានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែមិនគាបសង្កត់អ្នកដទៃ
១០. ដឹងថាតើជំងឺធ្លាក់ទឹកចិត្តកើតឡើងយ៉ាងដូចម្ដេច? ផលវិបាករបស់វា គឺអ្វី? ហើយទប់ទល់បានដោយរបៀបណា?
វ័យពី ១៦ ទៅ ១៨ ឆ្នាំ
១. គិតឱ្យច្បាស់មុននឹងធ្វើការសម្រេចចិត្តលើរឿងសំខាន់ណាមួយ
២. របៀបដោះស្រាយជម្លោះ
៣. របៀបសម្របសម្រួល
៤. ចេះប្រថុយធ្វើរឿងអ្វីមួយដោយគិតច្បាស់លាស់
៥. ចេះគ្រប់គ្រងទម្ងន់ខ្លួនឯង
៦. ដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ដោយឯករាជ្យ រួមទាំងបន្ទុកនៃការសិក្សា
៧. ដឹងពីភាពខ្លាំងខ្សោយរបស់ខ្លួនឯង
៨. របៀបគិតអំពីអនាគតនិងមុខរបរ ឬអាជីពរបស់ខ្លួន
៩. សាកល្បងធ្វើការងារស្ម័គ្រចិត្ត
១០. ដឹងពីសុវត្ថិភាពកំឡុងពេលរួមភេទ
១១. របៀបយល់ពីអារម្មណ៍ខ្លួនឯងនិងអារម្មណ៍អ្នកដទៃ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ