ប្រទេសអ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូ ទីបំផុតកាលពីថ្ងៃទី២១តុលាបានសុខចិត្តចាកចេញ ក្រោយពីប៉ុនប៉ងមិនបានសម្រេច ក្នុងការបង្កើតរដ្ឋាភិបាលមួយ ដែលបែបនេះបើកផ្លូវឲ្យគូប្រជែង លោកBENNY GANTZ ដែលត្រូវបញ្ចប់ភាពទ័លច្រកខាងនយោបាយ ចាប់តាំងពីជាង៦ខែមកហើយក្នុងប្រទេស។
នេះជាការប្រកាសព្រមចាកចញរបស់លោកនេតាន់យ៉ាហ៊ូ ក្រោយកាន់អំណាចជាងមួយទសវត្ស ហើយប៉ុនប៉ងរក្សាអំណាចទោះបីមានលទ្ធភាពដែលលោក អាចទទួលការចោទប្រកាន់នាពេលខាងមុខពីបទពុករលួយក្ដី។
មេដឹកនាំស្ដាំនិយមរូបនោះអាចពុំមានបំណងនិយាយពាក្យចុងក្រោយ ខណៈបើតាមពួកអ្នកវិភាគថា អតីតប្រមុខកងទ័ពលោកBENNY GANTZក៏អាចទទួលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលរួបរួមមួយដែរ។
ក្នុងករណីនោះប្រធានាធិបតីលោករីវលីន អាចស្នើដល់ក្រុមសភាមានសំឡេងភាគច្រើន ឲ្យជ្រើសតាំងបេក្ខជនមួយរូប ដើម្បីចៀសវាងដូចលោកតែងនិយាយការបោះឆ្នោតម្ដងទៀត ដែលនឹងជាលើកទី៣ចាប់តាំងពីខែមេសាមក ប៉ុន្តែការបន្តភាពទ័លច្រកខាងនយោបាយអាចចៀសពុំរួច៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ