ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ក៏​ស្លុត​ដែរ បើ​លេង​ឆេះ​ទាំង​រថយន្ត និង​ម៉ូតូ​បែប​នេះ​ចុះ​មនុស្ស​វិញ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ ហើយ​ម៉ូតូ​បាន​កៀប​ជាប់​ក្រោម​រថយន្ត​អូស ប្រមាណ​ជា​៥០​ម៉ែត្រ បណ្តាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ទាំង​ម៉ូតូ និង​រថយន្ត ហើយ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ ហើយ​ម៉ូតូ​បាន​កៀប​ជាប់​ក្រោម​រថយន្ត​អូស ប្រមាណ​ជា​៥០​ម៉ែត្រ បណ្តាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ទាំង​ម៉ូតូ និង​រថយន្ត ហើយ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ នៅ​មហាវិថី​ឈ្នះ​ឈ្នះ សង្កាត់​គោករ​ការ ។

ជន​រង​គ្រោះ ឈ្មោះ​ថុ​ន គឺ​ម​លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខជា​បុគ្គលិក​ក្រុមហ៊ុន​ទឹក​សុទ្ធ​វី​តា​ល់ ស្នាក់​ភូមិ​ស្លែង​មាន​ជ័យ ឃុំ​ឈ្វា​ង ស្រុក​ពញ្ញាឮ​ខេត្តកណ្តាល​រង​របួស បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ដោយឡែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែក​រថយន្ត​ខាងលើ​ម៉ាក​ហី​យ៉ា​ន់​ដាយ ភ្នំពេញ​៣D-៣២៣១ រីឯ​ម៉ូតូ​១GH- ៧២២៦ ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ខាងលើ​ដឹក​ទំនិញ​ដឹក​កេះ​ភេសជ្ជៈ លើ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​ឆ្លងផ្លូវ​មួយ​គ្រឿង​(​ពី​ជើង​មក​ត្បួ​ង​) ហើយ​រថយន្ត​នោះ​បាន​បុក​ម៉ូតូ ហើយ​កិន​ជាប់​អូស​ប្រមាណ​ជា​៥០​ម៉ែត្រ​ជាប់​ក្រោម​រថយន្ត​នោះ ហើយ​អ្នក​ម៉ូតូ​ត្រូវ​បាន​ខ្ទា​ច​ចេញ​រង​របួសធ្ងន់ ចំណែក​អ្នក​បើករថយន្ត​ប្រឹងរ​យ៉ែ​ថយក្រោយ​ដែរ តែ​មិន​ទាន់​។

ក្នុង​ហេតុការណ៍​នេះ​មាន​រថយន្ត​២​គ្រឿង​មក​ពន្លត់​ដែរ តែ​ម៉ូតូ​ត្រូវ​បាន​ឆេះ​ខ្ទេច ហើយ​រថយន្ត​ឆេះ​មួយ​កំណាត់​មុខ ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត កែសម្រួល​ដោយ ៖ សុ​ឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ