ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​នៃ​ជំងឺ​​គ្រួ​ស​ក្នុង​តម្រងនោម ដែល​អ្នកមិន​​ដឹង​!!!

4 ឆ្នាំ មុន

ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​អាច​ជា​ជំងឺ​មួយ​ស្ងៀមស្ងាត់ ឬ​អាច​បង្ក​ជា​ការ​ឈឺចាប់​ខ្លាំង​បាន​។ យ៉ាងណាមិញ មានរឿង​ច្រើន​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ការ​ពិត​មួយ​ចំនួន​របស់​ជំងឺ​នេះ​។​មនុស្ស​ភាគច្រើន​ជឿ​ថា ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​អាច​កើតឡើង​ដោយសារ​តែ​ការ​ញ៉ាំ​ទឹកកក​ច្រើន ដំណរ​ពូជ ឬ​កើតឡើង​តែ​លើ​មនុស្ស​ចាស់​ទេ​។ តើ​អ្វី​ជា​ការ​ពិត​របស់​ជំងឺ​នេះ​ទៅ? មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មានឱកាស​កើត​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​ទាំងអស់ ទស្សនៈ​យល់​ច្រឡំ​ដែល​កើត​មាន​ជា​ញឹកញាប់​ថា…

ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​អាច​ជា​ជំងឺ​មួយ​ស្ងៀមស្ងាត់ ឬ​អាច​បង្ក​ជា​ការ​ឈឺចាប់​ខ្លាំង​បាន​។ យ៉ាងណាមិញ មានរឿង​ច្រើន​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ការ​ពិត​មួយ​ចំនួន​របស់​ជំងឺ​នេះ​។​មនុស្ស​ភាគច្រើន​ជឿ​ថា ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​អាច​កើតឡើង​ដោយសារ​តែ​ការ​ញ៉ាំ​ទឹកកក​ច្រើន ដំណរ​ពូជ ឬ​កើតឡើង​តែ​លើ​មនុស្ស​ចាស់​ទេ​។ តើ​អ្វី​ជា​ការ​ពិត​របស់​ជំងឺ​នេះ​ទៅ?

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មានឱកាស​កើត​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​ទាំងអស់

ទស្សនៈ​យល់​ច្រឡំ​ដែល​កើត​មាន​ជា​ញឹកញាប់​ថា គ្រួ​ស​តម្រងនោម​កើតឡើង​តែ​លើ​មនុស្ស​ចាស់​នោះ​គឺ​មិន​អ​ញ្ជឹ​ង​នោះ​ទេ​។ ប៉ុន្តែ​ការ​ពិត គឺ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ទាំង​ទារក​ទើបនឹង​កើត​រហូត​ដល់​មនុស្ស​ចាស់​។

មនុស្ស​ប្រុស​ទំនងជា​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ច្រើន​ជាង​មនុស្ស​ស្រី

ទោះបីជា​បុរស និង​ស្ត្រី​អាច​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ដូច​គ្នា​ក៏​ដោយ តែ​តាម​ស្ថិតិ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ទំនងជា​កើត​ជំងឺ​នេះ​ច្រើន​ជាង​មនុស្ស​ស្រី​។ រឿង​នេះ​មិនមែន​មាន​ន័យ​ថា មនុស្ស​ស្រី​មិនកើត​ជំងឺ​នេះ​ឡើយ ហើយ​ចំពោះ​រោគ​សញ្ញា​វា​វិញ​គឺ​ដូច​គ្នា​អ​ញ្ជឹ​ង​។

គ្រួ​ស​ក្នុង​តម្រងនោម​អាច​គ្មាន​រោគ​សញ្ញា​រយៈពេល​យូរ

អ្នក​ដែល​មាន​គ្រួ​ស​ក្នុង​តម្រងនោម​តូច​ៗ​អាច​នឹង​គ្មាន​រោគ​សញ្ញា​ទាំងអស់​ក្នុង​ដំណាក់កាល​ដំបូង​។ គ្រួ​ស​នេះ​អាច​មាន​ក្នុង​តម្រងនោម​ដោយ​មិន​បង្ក​ការ​ស្ទះ​ទឹកនោម ឬ​ប៉ះពាល់​ដល់​មុខងារ​តម្រងនោម​ឡើយ​។ យ៉ាងណាមិញ គ្រួ​ស​ទាំងនេះ​អាច​មើលឃើញ​តាម​រយៈ​ការ​ថតកាំរស្មីអ៊ិច ឬ CT Scan លើ​ករណី​ជំងឺ​ផ្សេង​ទៅ​វិញ​ទេ​។

អ្នក​អាច​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ច្រើន​ជាង​ម្តង

មាន​មនុស្ស​ច្រើន​ណាស់​ដែល​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ច្រើន​ជាង​ម្តង ហើយ​ក៏​មាន​អ្នកខ្លះ​មិនឃើញ​កើត​ម្តងទៀត​ដែរ​ក្រោយ​ពី​ព្យាបាល​រួច​។ ជា​ធម្មតា បើសិនជា​មនុស្ស​ម្នាក់​កើត​គ្រួ​ស​ជា​លើក​ទី​ពីរ នោះ​គួរតែ​មានការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​សរីរាង្គ​ក្នុង​ខ្លួន​ដូច​ជា តម្រងនោម ក្រ​ពេញទី​រ៉ូ​អ៊ី​ត កម្រិត​វីតាមីន D ជាដើម​។

ការ​ផ្លាស់​ប្តូរ​របប​អាហារ​និង​ការ​ប្រើ​ថ្នាំ​អាច​ជួយ​បង្ការ​ការ​កើតឡើង​វិញ​នៃ​គ្រួ​ស​ក្នុង​តម្រងនោម​បាន

ពេល​ខ្លះ ការ​ផ្លាស់​ប្តូរ​របប​អាហារ និង​ការ​ប្រើប្រាស់​ថ្នាំ​អាច​នឹង​ត្រូវធ្វើ​ដើម្បី​បង្ការ​គ្រួ​ស​ក្នុង​តម្រងនោម​។ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់ ជាតិ​កាលស្យូម អាហារ​កែ​ឆ្នៃ និង​ជាតិ​ប្រៃ​អាច​ជា​រឿង​មាន​ប្រយោជន៍​។ យ៉ាងណាមិញ គួរតែ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ក្នុង​កម្រិត​មធ្យម​។ មាន​មនុស្ស​ជា​ច្រើន​ចៀសវាង​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ​នេះ​ម្តងទៀត​។ តែ​កាលស្យូម​គឺជារ​សារធាតុ​ដ៏​សំខាន់​ក្នុង​រាង​កាយ​ដែរ​។ ករណី​អ្នកជំងឺ​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ប្រភេទ Calcium Oxalates ម្តង​ហើយ​ម្តងទៀត ការ​ញ៉ាំ​របប​អាហារ​មាន​ជាតិ​កាលស្យូម​អាច​ជួយ​បង្ការ​កុំ​ឲ្យ​កាលស្យូម​តោង​នឹង​សារធាតុ Oxalates ពី​ចំណីអាហារ និង​កុំ​ឲ្យ​វា​ចូល​ចរន្តឈាម និង​តម្រងនោម​បង្កើត​ជា​គ្រួ​សបាន​។ ដូច្នេះ​ការ​ញ៉ាំ​អាហារ​ក្នុង​កម្រិត​មធ្យម​គឺជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង និង​បង្ការ​គ្រួ​ស​ក្នុង​តម្រងនោម​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ