បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពានភរិយាដែលជាជនជាតិវៀតណាមអស់រយៈពេលជាង៣ម៉ោង ដោយបុរសរូបនោះបានការពារសកម្មភាពរបស់ខ្លូនថា «បុរសដទៃទៀតក៏នឹងធ្វើដូចគ្នា» ។
ហេតុការណ៍នេះត្រូវបានថតជាវីដេអូ ដែលវាបានកើតឡើងនៅក្នុងផ្ទះរបស់ប្ដី-ប្រពន្ធនេះ នៅ Yeongnam ខេត្ត Jeolla នៅល្ងាចថ្ងៃទី ៤ ខែកក្កដាកន្លងមក ។ នៅក្នុងវីដេអូជនសង្ស័យដែលមាននាមត្រកូល គីម (Kim) ត្រូវបានគេឃើញវាយធ្វើបាប និងទាត់ធាក់ប្រពន្ធរបស់គាត់ម្តងហើយម្តងទៀតនៅចំពោះមុខកូនប្រុសដែលមានអាយុ ២ ឆ្នាំរបស់ពួកគេ ។
តើខ្ញុំមិនបានប្រាប់អ្នកទេថា អ្នកមិននៅប្រទេសវៀតណាមទេ ? នេះជាសំឡេងរបស់ គីម ដែលបានស្រែកដាក់ប្រពន្ធរបស់គាត់ដែលកំពុងតែខ្ទប់មុខនៅកៀនជញ្ជាំង ។ លោក គីម មានអាយុ ៣៦ ឆ្នាំត្រូវបានចាប់ខ្លួនដោយគ្មានដីកា ពីបទរំលោភបំពាន និងបំពានលើកុមារនៅថ្ងៃទី ៦ ខែកក្កដា ។
យោងតាមសារព័ត៌មានកូរ៉េ Herald បានឱ្យដឹងថា អ្នកស្គាល់ជនរងគ្រោះដែលជាជនជាតិវៀតណាមម្នាក់ដែរនោះបានរាយការណ៍ពីហេតុការណ៍នោះទៅអាជ្ញាធរដោយបានអះអាងថាលោក គីម បានវាយដំភរិយារបស់លោកដោយសារតែនាងមិនចេះនិយាយភាសាកូរ៉េ ។
ចំពោះលោក គីម បានប្រាប់សារព័ត៌មាននៅថ្ងៃទី ៨ ខែកក្កដាថា អ្វីៗបានចាប់ផ្តើមតាមគំនិតរបស់ខ្ញុំ ភរិយាខ្ញុំ និងខ្ញុំ ចេះនិយាយភាសាផ្សេងគ្នា ហើយដូច្នេះយើងគិតខុសគ្នា «ប៉ុន្តែខ្ញុំជឿថាបុរសដទៃទៀតក៏គិតដូចគ្នាដែរ»។ ជនសង្ស័យនេះបានប្រាប់ប៉ូលិសថាគាត់ស្រវឹងនៅពេលកើតហេតុ ។
ជនរងគ្រោះជាប្រពន្ធអាយុ ៣០ ឆ្នាំបានជួប គីម ពេលធ្វើការនៅរោងចក្រនៅ Yeongnam ។ នាងបានត្រលប់ទៅប្រទេសវៀតណាមនៅឆ្នាំ ២០១៦ បន្ទាប់ពីលោក គីម បានសុំឱ្យនាងរំលូតកូន ។ នៅខែមេសានាងបានត្រលប់ទៅកូរ៉េវិញជាមួយកូនប្រុសរបស់នាងដែលការធ្វើតេស្ត DNA បញ្ជាក់ថាជាកូនរបស់ គីម ។ តាំងពីពេលនោះមកមនុស្ស ៣ នាក់នេះបានរស់នៅជាមួយគ្នា ។
ទោះជាយ៉ាងណាក៏ដោយជនរងគ្រោះ និងកូនរបស់នាងត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្តូរទីជម្រកក្នុងតំបន់បន្ទាប់ពីការប្រើកម្លាំងរំលោភបំពាននេះ ហើយនាងក៏ទទួលការព្យាបាលសម្រាប់ការបាក់ឆ្អឹងជំនីនៅមន្ទីរពេទ្យផងដែរ ៕
ប្រភព ៖ nextshark , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ