ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើន​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង​សាធារណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើន​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង​សាធារណៈ បាន​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​មក​ប្រើប្រាស់​សេវា​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន ដែល​ជួយ​រំដោះ​ការ​កកស្ទះ​ចរាចរ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្តិការ​រថយន្តក្រុង និង App​សម្រាប់​តាមដាន​ចលនា​ប​ម្លា​ស់​ទី​រថយន្តក្រុង ដើម្បី…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើន​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង​សាធារណៈ បាន​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​មក​ប្រើប្រាស់​សេវា​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន ដែល​ជួយ​រំដោះ​ការ​កកស្ទះ​ចរាចរ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្តិការ​រថយន្តក្រុង និង App​សម្រាប់​តាមដាន​ចលនា​ប​ម្លា​ស់​ទី​រថយន្តក្រុង ដើម្បី តាមដាន​ទីតាំង​ចលនា​បន្លាស់​ទី​រថយន្តក្រុង​រួម​ទាំង ការ​ផ្ដល់​នូវ​ព័ត៌មាន​អំពី​ទីតាំង​ជាក់ស្ដែង​របស់​រថយន្តក្រុង ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ជិះ​សេវា ដឹក​ជញ្ជូន​សាធារណៈ​នេះ​។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ App តាមដាន​ទីតាំង​ចលនា​បន្លាស់​ទី​រថយន្តក្រុង​នេះ នឹង​កាន់តែ​ទាក់ទាញ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន ឲ្យ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​កាន់តែ​ច្រើន​។ លោក​បាន​បញ្ជាក់​ថា ការ​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ប្រាស់​ទំនើប​កម្ម​នៅ​លើ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នេះ បន្ទាប់​ពី​អ្នក​ប្រើប្រាស់ សេវា​ដឹក​ជញ្ជូន​សាធារណៈ​តាម​រយៈ​រថយន្តក្រុង​មានការ​លំបាក​មិនដឹង​ពី​ដំណើរការ​រថយន្តក្រុង​កំពុង​ស្ថិត​នៅ​លើ​ទីតាំង​ណា​ឡើយ​ក្រោយ​ពេល​រថយន្តក្រុង​នោះ​ចាក​ចេញពី​ស្ថានីយ​ចំណត​ដឹក​អ្នកដំណើរ ហើយ​នៅ​ពេល​ខ្លះ​នៅ​លើ តម្រុយ​ផ្លូវ​រត់​ដូច​គ្នា​។

លោក អ៊ា​ង សុខ​ឃី​ម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី​តាម​ដំណើរការ​សេវា​រថយន្តក្រុង​នេះ​បាន ប្រជាពលរដ្ឋ ទាញ​យក​កម្មវិធី​App​នេះ មក​ប្រើប្រាស់​នៅ​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន​នោះ​ជា​ការ​ស្រេច​។ លោក​បន្ត​ថា ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ ការ​ប្រើប្រាស់​សេវា​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

រដ្ឋាករ​ស្វយ័ត​ក៏​បាន​បំពាក់​នូវ​ម៉ាស៊ីន​ទូទាត់​ប្រាក់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក កាត​វី​ង នាគារ​ឯកទេស​វិ​ង និង អេ​ស៊ី​លី​ដា​ទាន់ចិត្ត​របស់​ធនាគារ​អេ​ស៊ី​លី​ដា ឃ្យូ​អរ​កូដ​នៅ​លើ​រថយន្តក្រុង​ទាំងអស់​បាន​រៀបចំ​ថ្មី​ជម្រក​រង់ចាំ​ថ្មី bus center ១៧៧​ទីតាំង ជំនួស​រង់ចាំ​ចំនួន ៩០៤​ទីតាំង ដោយ​បំពាក់​ភ្លើង​បំភ្លឺ និង​បំពាក់វ៉ាយ​ហ្វា​យ​លើ​រថយន្តក្រុង​ផង​ដែរ រដ្ឋាករ​ស្វយ័ត និង​JICA ក៏​បាន​បំពាក់ APP និង​ប្រព័ន្ធ​គ្រប់គ្រង រថយន្តក្រុង​ដែល​ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​កម្មវិធី​APP អាច​ចូល​ទៅ​ទាញ​យក​ទិន្នន័យ​ទីតាំង និង​ពេលវេលា​ជាក់ស្ដែង​របស់​រថយន្តក្រុង​ក្នុង​ដំណាក់កាល​ដំបូង​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​រដ្ឋាករ ក្រុម​ជំនាញការ​ចៃ​កា​សហការ​ជាមួយ​ក្រុមហ៊ុន អ៊ី​សូ​មុ​ក បង្កើត​ប្រព័ន្ធ​តាមដាន​រថយន្តក្រុង ដែល​មានឈ្មោះ​ហៅ​ថា City bus App ដែល​ធ្វើការ​ផ្សព្វផ្សាយ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាញ​យក​កម្មវិធី​នេះ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ​តទៅ​។

សូម​បញ្ជាក់​ថា គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹក​ជញ្ជូន​សាធារណៈ រាជធានី​ភ្នំពេញ ដែល​មាន​រយៈពេល ៤​ឆ្នាំ​ចាប់ពី​ខែមករា ឆ្នាំ​២០១៧ ដល់​ខែធ្នូ ឆ្នាំ​២០២០ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ និង​ក្រុម​ជំនាញការ ចៃ​កា បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ចំនួន​១៣​ខ្សែ​ដោយ​ប្រើប្រាស់​រថយន្ត ក្រុម​ចំនួន​២៣៥​គ្រឿង និង​អ្នក​ជិះ​សរុប​ចន្លោះ​ពី​២​ម៉ឺន​៦​ពាន់​នាក់​ដល់​ជាង​៣​ម៉ឺន​នាក់​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ