ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ជួយ​ឱ្យ​របួស​ឆាប់​ជា​សះស្បើយ

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ចង់​ឲ្យ​របួស​ដែល​កើត​មាន​លើ​រាង​កាយ​ជា​ទៅ​វិញ​លឿន​បំផុត​ណាស់ ។ នៅ​ពេល​មាន​ដំបៅ ឬ​របួស​លើ​រាង​កាយ ដំបូង​ឡើយ​ចូរ​ប្រាកដ​ថា អ្នក​បាន​លាង​សម្អាត​វា​បាន​ល្អ​ហើយ ។ ការ​រុំ​របួស​បាន​ត្រឹមត្រូវ​នឹង​ជួយ​ការពារ​វា​ពី​ការ​បង្ក​រោគ ។ ការ​លេបថ្នាំ​ជួយ​ឲ្យ​របួស​នោះ​ឆាប់​សះ…

អ្នក​ប្រហែលជា​ចង់​ឲ្យ​របួស​ដែល​កើត​មាន​លើ​រាង​កាយ​ជា​ទៅ​វិញ​លឿន​បំផុត​ណាស់ ។ នៅ​ពេល​មាន​ដំបៅ ឬ​របួស​លើ​រាង​កាយ ដំបូង​ឡើយ​ចូរ​ប្រាកដ​ថា អ្នក​បាន​លាង​សម្អាត​វា​បាន​ល្អ​ហើយ ។ ការ​រុំ​របួស​បាន​ត្រឹមត្រូវ​នឹង​ជួយ​ការពារ​វា​ពី​ការ​បង្ក​រោគ ។ ការ​លេបថ្នាំ​ជួយ​ឲ្យ​របួស​នោះ​ឆាប់​សះ និង​ចៀសវាង​ការ​បង្ក​រោគ​ដែរ ។

ការ​រុំ​របួស​ក៏​ជួយ​ឲ្យ​របួស​មាន​សំណើម និង​ក្តៅ ឧណ្ហ​ៗ សម្រាប់​ជំរុញ​ដល់​ការ​ជា​សះ​របស់​របួស​ផង ។ ការ​អនុវត្ត​តែ​ប៉ុន្មាន​ចំណុច​នេះ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​ជំរុញ​ឲ្យ​របួស​កាន់តែ​ជា​លឿន លុះត្រាតែ​មាន​បញ្ចូល​របប​អាហារ​ផង​ដែរ ។ តើ​គួរ​ញ៉ាំ​អាហារ​បែប​ណា​ទើប​ឆាប់​ជា​របួស​ទៅ ? ចូរ​ញ៉ាំ​ប្រូតេអុីន​ពី​១១០ ទៅ​១៤០​ក្រាម​ក្នុង​បាយ មួយ​ពេល​ៗ ។

រាង​កាយ​ត្រូវការ​ប្រើប្រាស់​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ជាលិកា​សាច់​ឡើង​វិញ ។ តាម​រយៈ​ការ​បញ្ចូល​ប្រូតេអ៊ីន​សុទ្ធ​ក្នុង​របប​អាហារ អ្នក​អាច​ជំរុញ​ដល់​ការ​ជា​សះ​របួស​កាន់តែ​លឿន​ជាង​មុន​បាន ។ ប្រូតេអុីន​សុទ្ធ​ដែល​ល្អ​នោះ​មាន​ដូច​ជា ស៊ុត សាច់​ទ្រូង​មាន់ និង​សាច់​សម្លក​ជាដើម ។

១-គួរតែ​មាន​បន្លែ​ពណ៌​បៃតង​ផង ៖ បន្លែ​ពណ៌​បៃតង​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន ដែល​សំខាន់​សម្រាប់​ជួយ​ឲ្យ​របួស​ឆាប់​ជា ជា​ពិសេស​វីតាមីន K និង C​។ យក​ល្អ​គួរតែ​ញ៉ាំ​ប​ន្លៃ​ពណ៌​បៃតង​យ៉ាង​ហោច​ណាស់ ២​ពេល​ដែរ​ក្នុង​មួយ​ថ្ងៃ ។ បន្លែ​ពណ៌​បៃតង​ដែល​ល្អ​មាន​ដូច​ជា ស្ពៃ​ស្ពី​ណា​ច ត្រកួន ប្រូ​ខូ​លី​ជាដើម។

២-អាហារ​សម្បូរ​វីតាមីន C ៖ វីតាមីន C មាន​នាទី​ជំរុញ​ដល់​ការ​លូតលាស់​កូ​ឡា​ជែ​ន ដែល​សំខាន់​សម្រាប់​ជួយ​ឲ្យ​របួស​ជា​លឿន ។ ចូរ​បញ្ចូល​អាហារ​សម្បូរ​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដូច​ជា ម្ទេស​ប្លោក ក្រូច ស្ត្រ​បឺ​រី ល្ហុង ផ្កា​ខាត់ណា ស្វាយ និង​ម្នាស់​ជាដើម​។

៣-ចូរ​ចៀសវាង​អាហារ​ដែល​ធ្វើ​ឲ្យ​របួស​ក្រ​ជា ៖ ជាតិ​ផ្អែម​និង​ប្រេង Hydrogenated នឹង​បង្កើន​ការ​រលាក ដែល​បន្ថយល្បឿន​នៃ​ការ​ជា​សះ​របួស​បាន ។ ក្រៅពី​នេះ អាហារ​កៃ​ឆ្នៃ​ក៏​ធ្វើ​ឲ្យ​របួស​ក្រ​ជា​ដែរ ។

៤-ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ​ថ្ងៃ ៖ ការ​ខ្សោះ​ជាតិ​ទឹក​ក៏​បន្ថយល្បឿន​នៃ​ការ​ជា​សះ​របួស​ដែរ ។ បើសិន​អ្នកជា​មនុស្ស​ស្រី ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ប្រហែល​៣,៧​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។ បើសិន​អ្នកជា​មនុស្ស​ស្រី ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​២,៧​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។

៥-ចូរ​គេង​ឲ្យ​បាន​៩ ទៅ​១០​ម៉ោង​ក្នុង​មួយ​យប់ ៖ ការ​គេង​គឺជា​រឿង​សំខាន់​ដោយសារ​តែ​វា​ជួយ​ឲ្យ​រាង​កាយ​មាន​ពេល​ជួសជុល​កោសិកា​ដែល​ខូចខាត ។ ដូច្នេះ​ចូរ​ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង ហើយ​ត្រូវ​ប្រាកដ​ថា អ្នក​បាន​គេង​យ៉ាង​ហោច​ណាស់​៩​ម៉ោង​ក្នុង​មួយ​យប់​ហើយ​។ បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​ម៉ោង ៦​ព្រឹក​ទៅ​សាលា ឬ​ធ្វើការ ចូរ​ប្រាកដ​ថា អ្នក​ចូល​គេង​ម៉ោង ៩ ឬ​១០(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ