ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​ខ្លាំង តារា​ស្រី​ដ៏​ល្បី​របស់​កូរ៉េ​រូប​នេះ​វ៉ៃ​ទាំង​អ្នក​រត់​តាក់ស៊ី វ៉ៃ​ទាំង​ប៉ូលិស

5 ឆ្នាំ មុន

ហាន់ ជី​ស៊ុន (Han Ji Sun) តារា​សម្តែង​ជនជាតិ​កូរ៉េ​មានរឿង​អាស្រូវ​មួយ គឺ​បាន​វាយតប់​អ្នក​បើក​តាក់​សុី​ម្នាក់ កាលពី​ថ្ងៃ​ទី​២៣ ឧសភា ២០១៩…

ហាន់ ជី​ស៊ុន (Han Ji Sun) តារា​សម្តែង​ជនជាតិ​កូរ៉េ​មានរឿង​អាស្រូវ​មួយ គឺ​បាន​វាយតប់​អ្នក​បើក​តាក់​សុី​ម្នាក់ កាលពី​ថ្ងៃ​ទី​២៣ ឧសភា ២០១៩ ។ នេះ​បើ​តាម​រយៈ​ការ​បង្ហើប​ឲ្យ​ដឹង​តាម​សារព័ត៌មាន​របស់​អ្នកបើកបរ​ឈ្មោះ «​អេ​» ជា​ឈ្មោះ​សន្មត​របស់​ជន​រង​គ្រោះ ។

តារា​សម្តែង​អាយុ​២៤​ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បាន​វាយតប់​អ្នកបើកបរ​ក្នុង​រថយន្ត​នៅ​ត្រង់​ភ្លើងស្ដុប ។ លើស​ពី​នេះ​ក៏​បាន​វាយ​ក្បាល​ដោយ​ប្រើ​បំពង់​ទឹក​ក្ដៅ ដោយ​ចោទប្រកាន់​លោក​អេ​ថា មិន​ព្រម​បើក​ទៅ​ផ្លូវ​ដែល​នាង​ចង់ទៅ ។ លោក​អេប​ញ្ជា​ក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុងស្រុក​ថា «​នៅ សុខ​ៗ​នាង​វាយតប់​ខ្ញុំ រួម​ទាំង​ជេរ​ស្ដី​យ៉ាង​ខ្លាំង​» ។

នៅ​ពេល​នាំ​ខ្លួន​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​របាយការណ៍​បញ្ជាក់​ថា នាង​ហាន់ ជី​ស៊ុន នៅ​តែ​បញ្ចេញ​កំហឹង​បន្ត​ទៀត ដល់​ថ្នាក់​វាយតប់​ប៉ូលិស​ព្រោះ​ខឹង​ព្យាយាម​ចូលចាប់​ខ្លួន រួម​ទាំង​ខាំ​ដៃ​ប៉ូលិស​ម្នាក់ និង​ធាក់​ជា​ច្រើន​នាក់​ទៀត ។ នាង​ហាន់ ជី​ស៊ុន រង​ការ​ពិន័យ​ជា​ប្រាក់​៥​លាន​វ៉ុ​ន ឬ​ប្រហែល​៤០០០​ដុល្លារ រួម​ទាំង​ហាម​សម្តែង​រយៈពេល​១​ឆ្នាំ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ