ផលិតរូបDonald Trumpចុចទូរស័ព្ទលើចានបង្គន់
តាមប្រភពពី Shanghaiist បានឱ្យដឹងថា រោងចក្រប្រទេសចិនមួយ ក្នុងខេត្ត Sichuan បានផលិតមនុស្សយន្តចេះនិយាយ ហើយជារូបលោកប្រធានាធិបតីអាមេរិក Donald Trump…
តាមប្រភពពី Shanghaiist បានឱ្យដឹងថា រោងចក្រប្រទេសចិនមួយ ក្នុងខេត្ត Sichuan បានផលិតមនុស្សយន្តចេះនិយាយ ហើយជារូបលោកប្រធានាធិបតីអាមេរិក Donald Trump…
តាមប្រភពពី Shanghaiist បានឱ្យដឹងថា រោងចក្រប្រទេសចិនមួយ ក្នុងខេត្ត Sichuan បានផលិតមនុស្សយន្តចេះនិយាយ ហើយជារូបលោកប្រធានាធិបតីអាមេរិក Donald Trump ដែលកំពុងចុចទូរស័ព្ទលេង Twitter ពេលបត់ជើងធំនៅលើចានបង្គន់។
មនុស្សយន្ត ដែលមានកម្ពស់ជិតកន្លះម៉ែត្រ ចេះនិយាយពាក្យមួយចំនួន ដែលលោក Trump ចូលចិត្តនិយាយដូចជាពាក្យថា«ពួកអ្នកគឺជាព័ត៌មានក្លែងក្លាយ» និង«ខ្ញុំគឺជាមនុស្សឆ្លាតវៃដ៏មានស្ថេរភាពបំផុត»។ មនុស្សយន្ត Trump នឹងយកទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលគេប្រើវាក្នុងបាតុកម្មប្រឆាំងនឹងការមកលេងរបស់ Donald Trump នាខែក្រោយ។
តាមព័ត៌មាន Guardian រោងចក្រមួយនេះ ជាទូទៅផលិតរូបដាយណូស័រសម្រាប់សួនសត្វផ្សេងៗ។ តែនៅពេលនេះ មានអតិថិជនឈ្មោះ Don Lessem ដែលជាអ្នកជំនាញខាងសត្វដាយណូស័រនៅអាមេរិក បានបញ្ជាទិញក្នុងតម្លៃ២៥០០០ដុល្លារ សម្រាប់សេវាកម្ម ។ គាត់ក៏បានធានាជូនម្ចាស់រោងចក្រថានឹងគ្មានរឿងអ្វីទាំងអស់ ហើយនឹងមិនជាប់ពន្ធនាគារ ដោយសារតែផលិតរូបនេះទេ។
គួរបញ្ជាក់ផងដែរថា កន្លងមកមានការធ្វើរូបចម្លែកៗទាក់ទងនឹង Donald Trump ជាច្រើន។ កាលពីឆ្នាំ២០១៧ ដែលចំឆ្នាំរកា គេបានធ្វើរូប Trump ជាសត្វមាន់ នៅលើក្រៅផ្សារទំនើបក្នុងខេត្ត Shanxi ៕
ចែករំលែកព័តមាននេះ