ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេក ជើង​ដំបូង​ចេញ​ទៅ​ប្រទេស​ចិន ខណៈ​កម្ពុជា​គ្រោង​នាំ​ចេញ​២២០០​តោ​នៅ​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ចេក​ចំនួន​១២០​តោន​បាន​ដាក់​ក្នុង​កុងតឺន័រ​រួច​ហើយ ដើម្បី​ដឹក​ទៅ​កាន់​ប្រទេស​ចិន ហើយ​គេ​រំពឹង​ថា នៅ​ឆ្នាំ​២០១៩​នេះ គេ​នឹង​នាំ​ចេញពី​កម្ពុជា​ចំនួន​២២០០០​តោន​ទៅ​កាន់​មហាមិត្ត​មួយ​នេះ​។ សេចក្តីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា ចេញ​ចំនួន​៦​កុងតឺន័រ​កំពុង​ត្រៀម​ចេញដំណើរ ហើយ​គេ​រំពឹង​ថា​នឹង​ត្រូវការ​ពេល​ចំនួន​ប្រហែល​១០​ថ្ងៃ​ដើម្បី​ទៅ​ដល់…

រាជ​ធានី​ភ្នំពេញ ៖ ចេក​ចំនួន​១២០​តោន​បាន​ដាក់​ក្នុង​កុងតឺន័រ​រួច​ហើយ ដើម្បី​ដឹក​ទៅ​កាន់​ប្រទេស​ចិន ហើយ​គេ​រំពឹង​ថា នៅ​ឆ្នាំ​២០១៩​នេះ គេ​នឹង​នាំ​ចេញពី​កម្ពុជា​ចំនួន​២២០០០​តោន​ទៅ​កាន់​មហាមិត្ត​មួយ​នេះ​។

សេចក្តីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា ចេញ​ចំនួន​៦​កុងតឺន័រ​កំពុង​ត្រៀម​ចេញដំណើរ ហើយ​គេ​រំពឹង​ថា​នឹង​ត្រូវការ​ពេល​ចំនួន​ប្រហែល​១០​ថ្ងៃ​ដើម្បី​ទៅ​ដល់ ដា​លៀន សៀង​ហៃ និង សិន​ជិន​នៃ​ប្រទេស​ចិន​។ នៅ​​ឆ្នាំ​២០១៩​នេះ កម្ពុជា​អាច​នឹង​នាំ​ចេញ​ចេក​ចំនួន ២២០០០​តោន​ទៅ​ចិន ដែល​បាន​នាំ​ចូល​ចេញពី​ប្រទេស​ជា​ច្រើន ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាហ្វ្រិក និង អា​មេ​រិ​កឡា​ទី​ន​។

គេ​រំពឹង​ថា ការ​នាំ​ចេញ​នឹង​អាច​បង្កើន​ដល់​៣៣០០​តោន​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា ចេក​នឹង​ក្លាយជា​ដំណាំ​ហូប​ផ្លែ​ដំបូង​គេ​បង្អស់​ដែល​នឹង​នាំ​ចេញពី​កម្ពុជា​ចូល​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ