នាងសុីន សេគីយ៉ុង (Shin Se Kyung) តារាសម្តែងកូរ៉េខាងត្បូងបានបង្ហាញម៉ូដផ្សាយក្នុងទស្សនាវដ្ដី «Grazi» ប្រចាំសប្ដាហ៍ និងមានដាក់លក់នៅកូរ៉េខាងត្បូង មានន័យថានាងមានសម្រស់ផូរផង់គួរឲ្យគយគន់ពីទស្សនិកជន ។
សុីន សេគីយ៉ុង អាយុ២៨ឆ្នាំ ស្ថិតក្នុងឈុតដ៏លេចធ្លោបង្ហាញសម្រស់ក្នុងពិធីបង្ហាញម៉ូដ2019 (Conscious Collection) ។ ទាក់ទងលើការថតនេះនាងបញ្ជាក់ថា «ខ្ញុំមានក្ដីរំភើបលើការថតព្រោះមានដើមឈើ និងផ្កាយ៉ាងច្រើន អាចឆ្លុះបញ្ចាំងពីធម្មជាតិ ពិតៗ ខ្ញុំចាប់អារម្មណ៍លើបរិស្ថានបែបនេះយ៉ងខ្លាំង »។
ស្របពេលជាមួយគ្នានេះដែរក៏បញ្ជាក់ពីការចូលចិត្តបង្ហោះរូបម្ហូបអាហារតាម «YouTube» របស់ខ្លួនឈ្មោះ «sjkuksee» សុីន សេគីយ៉ុងបានឲ្យដឹងថា «មានហេតុផលជាច្រើន ខ្ញុំពេញចិត្តអាហារ និងមានចំអិនជាប្រចាំ ហើយក៏ជាផ្នែកមួយចង់ឲ្យទស្សនិកបានឃើញពីការរស់នៅប្រចាំថ្ងៃ ក្នុងពេលឈប់សម្រាកពីការងារ »៕
ចែករំលែកព័តមាននេះ