ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​សម្តេច​ក្រឡាហោម ស ខេ​ង កុំ​ធ្វើការ​ឆ្លើយឆ្លង​ជាមួយ​ក្រុមប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី​កុំ​ធ្វើការ​ឆ្លើយឆ្លង​ជាមួយ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី​កុំ​ធ្វើការ​ឆ្លើយឆ្លង​ជាមួយ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ស្នើ​ដល់​ប្រជាជន​កម្ពុជា​ទាំង​ជួយ​ថែរក្សា​សុខ​សន្តិភាព​ដែលរ​កដោយ​ពិបាក ។ យើង​ត្រូវ​ថែម​ទាំ បើ​យើង​ថែទាំ​មិន​បាន​ទេ អា​ស្ពាន​ក៏​ដាច់ ហើយ​អាច​រត់​ចោល​ដូច​ឆ្នាំ​១៩៧០ ថ្ងៃ​១៨ មីនា រដ្ឋប្រហារ​អី​ញ្ចឹ​ង​។

សម្តេច​បញ្ជាក់​ថា «​ពិត​ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ណា​ឆ្លើយ​តប​ទេ សូ​ម្បី​តែ​សម្តេច​ក្រឡាហោម​ស ខេ​ង ដែល​គេ​ប្រើ​គាត់​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​ខ្ញុំ​នោះ គឺ​ក៏​មិន​ចាំបាច់​ឆ្លើយ​ជាមួយ​អា​ឡប់​ណា​ទេ «…» ។ វា​មិន​ដែល​ម៉ែ​ណា «!» អា​ឡូ​វ​យើង​សាក គិត​មើល​ឧបនាយករដ្ឋមន្ត្រី ផ្តួល​រលំ​នាយក​រដ្ឋមន្ត្រី តើ​មាន​ន័យ​ស្មើនឹង​អី គឺ​មាន​ន័យ​ស្នើ​នឹង​រដ្ឋប្រហារ​! ចេះ​ប្រើ​គេ​ទៅ​រួច ។ រួច​ហើយ​យក​អំណាច​ឲ្យ​វា ។ នឹង​ស្មានថា សម្តេច​ក្រឡាហោម​ល្ងង់​ណា ឬអី អី​ញ្ចឹ​ង​មិន​ចាំ​ក្រឡាហោម​ឆ្លើយ​តប​ជាមួយ​វា​ទេ (​សម រ​ង្ស៊ី​)» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ទៅ​កាន់​សមាជិក​ទាំងអស់​កុំ​ធ្វើការ​ឆ្លើយ​តប​ជាមួយ​សម រ​ង្ស៊ី ព្រោះថា បើ​មិន​ឆ្លើយ​តប និង​សាប​ឯកឯង ។

សម្តេច​បាន​ប្រើ​សំដី​ធ្ងន់​ៗ​យ៉ាង​ដូច្នេះ​ថា «​ឆ្កែ​ខាំ​ជើង​យើង យើង​កុំ​យក​មាត់​យើង​ខាំ​ជើង​ឆ្កែ អា​ហ្នឺ​ង យើង​និ យាយ​អីចឹង​! វា​ដល់​ប៉ុណ្ណឹង​ពេក​វា​និយាយ​សុទ្ធតែ​សំរុកចូល​ទៀត​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​មិន​ខ្លាច​ប៉ុ​ល ពត ដែល​មាន​កម្លាំង​ច្រើន​កងពល​វៃ​សម្តេច​ដួល​ផង តែ​វា (​សម រ​ង្ស៊ី​) ចង់​មក​ចាប់​សម្តេច​ទៅ​វិញ ដែល​ករណី​នេះ​មិន​អាច​ស្រួល​ទេ​ដឹង ។ សម្តេច​បញ្ជាក់​ថា «​ដូច​ស្រួល​ពេក​ទេ​ដឹង ហ៊ុន សែន​ណា​! ហើយ​អ្នក​ទាំងនេះ ដែល​នៅ​មុខ​នេះ តើ​មក​ចាប់​ហ៊ុន សែន ឬ​មក​ចាប់​ហ៊ុន សែន អ្នកឯង​គិត​ខុស​ហើយ ។ ណ៎ហ្ហើយ បើ​គេ​វាយតម្លៃ​យុទ្ធសាស្ត្រ​យើង​មិន​ត្រូវ​គេ​នឹង​ចាញ់​ឯង​» ។​សម្តេច​ក៏​បាន​ឲ្យ​ដឹង​សម្តេច​បាន​ណែនាំ​រួច​ហើយ បើ​អ្នក​ងើប​បោះ​បោ គឺ​ងើប​មួយ​វាយ​មួយ​ងើប​ពីរ​វាយ​នោះ​បញ្ហា​នឹង​មិនកើត​មាន​ទៀត​ទេ ។ សម្តេច​ថា «​បើ​ក្រៅច្បាប់​ហើយ គឺ​ដាក់​ហើយ អាហ្នឹង​មាន​តែ​ប៉ុណ្ណឹង​ទេ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែមេសា នៅ​ក្នុង​មហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កូរ៉េ​បាន​ប្រកាស​ថា លោក​នឹង​មក​ស្រុក​ខ្មែរ​ឆាប់​ៗ​នេះ ដោយ​មក​ជាមួយ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ពលករ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ។ ជាង​នេះ​អតីត​មេ​បក្ស​ប្រឆាំង​ដែល​រត់ចោលស្រុក​នេះ​ក៏​បាន​ផ្គួ​រ​ផ្គង​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេ​ង​ជា​ដៃគូ​ប្រកួត​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ