តាមប្រភពពី Shanghaiist បានឱ្យដឹងថា បុរសម្នាក់ដែលជាចោរបានលោតចុះពីលើជាន់ទី២៣នៃអគារដោយតោងខ្សែ ព្រោះតែចង់គេចពីការចាប់ខ្លួនរបស់ប៉ូលិស ។ កាលពីថ្ងៃទី២៤ មីនា បុរសម្នាក់បានកាន់កាំបិតទៅហាងមួយនៅក្នុងទីក្រុង Hunan នៅប្រទេសចិន ដើម្បីធ្វើការប្លន់យកប្រាក់ពីម្ចាស់ហាងនោះ ដោយបានទឹកប្រាក់១៥០០ដុល្លារ ។ ក្រោយពីធ្វើការស៊ើបអង្កេតប៉ូលិសបានដឹងថា បុរសជាចោរនោះបានឡើងទៅលើអាគារស្នាក់នៅមួយដែលនៅជិតនោះ ។
ការប្លន់នោះ គឺជាការប្លន់បានសម្រេច តែវាជាអកុសលសម្រាប់ចោរ ដោយសារតែភ្លេចថាខ្លួនឯងកំពុងតែនៅលើជាន់ ដែលមានកម្ពស់ដល់ទៅ៦០ម៉ែត្រ ។ ក្រោយដឹងថា ប៉ូលិសនៅចំមាត់ទ្វារ បុរសម្នាក់នោះក៏បង្ខំចិត្តមកតាមមាត់បង្អួច ដោយតោងខ្សែពីលើជាន់ទី២៣ ចុះមកក្រោម ។ ដូចអ្វីដែលគេបានឃើញតាមរយៈវីដេអូ បុរសម្នាក់នោះមានការខ្លាចរអាយ៉ាងខ្លាំង នៅពេលមើលចុះក្រោម។
ដោយសារតែឃើញដូចនេះ ប៉ូលិសក៏បានទាញយកបុរសនោះវិញ តាមរយៈខ្សែដែលគេបានទម្លាក់ចុះ។ ពេលមកដល់លើវិញ ហើយដោយសុវត្ថិភាពលោកចោរក៏បានយំមុនពេលត្រូវប៉ូលិសចាប់ខ្លួននិងនាំយកទៅប៉ុស្តិ៍ប៉ូលិស ។
ចែករំលែកព័តមាននេះ