ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អស្ចារ្យ​ដ៏​ធំ​មហិមា​នឹង​យាត្រា​ដល់​ខេត្តកំពត​ថ្ងៃ​29-30 មីនា​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស​ប្ដា​ហ៍​នេះ​ភាព​អស្ចារ្យ​ល្បីល្បាញ​បាន​យាត្រា​ទៅ​ដល់​ខេត្តកំពត​ហើយ​ជាមួយ​ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ។…

រាជធានី​ភ្នំពេញ​ ៖ ស​ប្ដា​ហ៍​នេះ​ភាព​អស្ចារ្យ​ល្បីល្បាញ​បាន​យាត្រា​ទៅ​ដល់​ខេត្តកំពត​ហើយ​ជាមួយ​ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​ចេញពី​ខេត្តកំពង់ស្ពឺ​យ៉ាង​គគ្រឹកគគ្រេង​រួច​មក នៅ​ស​ប្ដា​ហ៍​នេះ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា BOOSTRONG ROCK ON FIRE និង​បន្តដំណើរ​ទៅ​ខេត្តកំពត​ទៀត​ហើយ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​និង​បង្ហាញ​ពី​អ្វី​ប្លែក​ៗ​បែប​រ៉ក រ៉ក​ដែល​ខុស​ពី​ការ​ប្រគំ​តន្ត្រី​ធម្មតា​ជួន​បងប្អូន​អ្នក​ខេត្តកំពត​នៅ​សួនច្បារ​មាត់​ព្រែក​ទាំង​ពីរ​ថ្ងៃ​ពេញ​នៅ​ថ្ងៃ​29-30 ខែ​មិ​នា​ស​ប្ដា​ហ៍​នេះ​។

នេះ​ជា​អ្វី​ដែល​គ្រប់​គ្នា​មិន​អាច​រំលង​បាន​ឡើយ កំពូល​ព្រឹត្តិការណ៍​រ៉ក​ដ៏​ធំ​មហិមា​កក្រើក​អស្ចារ្យ​ទូ​ទាំង​ប្រទេស ជាមួយ​កំពូល​តារាចម្រៀង​ជា​ច្រើន​ដួង​រួម​គ្នា​រ៉ក​ឲ្យ​រំជួលចិត្ត នែបនិត្យ ផ្ដេកផ្ដិត រាំ​លោត​ក​ញ្ច្រោ​ល​នៅ​ស​ប្ដា​ហ៍​នេះ​បាន​យាត្រា​ទៅ​ដល់​ខេត្តកំពត​ហើយ​។

ក្នុង​មហា​ព្រឹ​ត្ត​ការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា BOOSTRONG ROCK ON FIRE បងប្អូន​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ៗ រាំ​លោត​តាម​ចង្វាក់ភ្លេង​រ៉ក រ៉ក សម្រែក​ចម្រៀង​រ៉ក រ៉ក​ដែល​មាន​កំពូល​តារាចម្រៀង​រ៉ក​ល្បី​ៗ​ជា​ពិសេស​ជួប​ជាមួយ​កំពូល​តារាចម្រៀង​ដូច​ជា កញ្ញា​ឱ​ក សុគន្ធ​កញ្ញា អ្នក​នាង​ពេជ្រ សោភា កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា កញ្ញា​ប៉ាច គី​ម​មួយ កញ្ញា​វី ឌី​ណែ​ត លោក​ថែ​ល ថៃ លោក​ឃី សុ​ឃុន និង​លោក​គ្រី ថៃ​ពៅ ព្រម​ជាមួយ​ក្រុម​កុមារ​ខ្លួន​តូច​សម្លេង​ទេព​កុមារ​ទេព ពិសិដ្ឋ កុមារ​ពេជ្រ ថៃ និង​កុមារី​សុខ សុជាតា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហា​ព្រឹ​ត្ត​ការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា BOOSTRONG ROCK ON FIRE បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​ជា​លើក​ទី​២​ឆ្នាំ​នេះ​ពិតជា​មានការ​គាំទ្រ​ចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​លើសលុប​ភ្លូកទឹកភ្លូកដី ហួសការ​រំពឹង​ទុក​ទៅ​ទៀត​គ្រប់​ខេត្ត​នីមួយ​ៗ​សូ​ម្បី​តែ​កន្លែង​ឈរ​ក៏​ពេញ​គ្មាន​កន្លែង​ឈរ​ដែរ​។

ដូចនេះ​សូម​បងប្អូន​អ្នក​ខេត្តកំពត​រង់ចាំ​ទទួលយក​ភាព​គគ្រឹកគគ្រេង សប្បាយ​ប្លែក​ៗ រ៉ក​រ៉ក​កាន់តែ​ខ្លាំង​ជាង​មុន យូរ​ជាង​មុន និង​ឈ្នះ​រង្វាន់​ច្រើន​ជាង​មុន​ព្រមទាំង​ក្រេប​រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង ខ្លាំង​ជាង​! យូរ​ជាង​! នា​ថ្ងៃ​ទី​29-30 ខែ​មិ​នា នៅ​ក្នុង​បរិវេណ​សួនច្បារ​មាត់​ព្រែក ទីរួមខេត្ត​កំពត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ