អាការដែលអាចបង្ហាញអ្នកថាបេះដូងអ្នកកំពុងតែមានបញ្ហា ។ តើមានអ្វីខ្លះទៅ ?
1.នៅពេលដែលបេះដូងអ្នកមានបញ្ហា អ្នកនឹងពិបាកដកដង្ហើម ហើយដើមទ្រូងក៏មានលក្ខណៈ ថប់ៗផងដែរ ។ អាការបែបនេះកើតឡើងមិនយូរទេ ច្រើនបំផុត១នាទីគឺបាត់ហើយ ។
2.បើធ្ងន់អាចឈឺពីមុខទ្រូងរហូតដល់ក្រោយខ្នង ហើយអាការនេះ អាច១០ថ្ងៃ ឬកន្លះខែមកម្តង ឬក៏ពី៣ទៅ៥ខែរើឡើងម្តង។ រយៈពេលកាន់តែខ្លី បេះដូងអ្នកកាន់តែធ្ងន់ ។
3.នៅពេលដែលបេះដូងអ្នកមិនល្អ អាចធ្វើឲ្យដៃឆ្វេងអ្នកស្ពឹក ព្រោះសរសៃបេះដូងអ្នកគឺមានការទាក់ទងជាមួយនឹងដៃឆ្វេង ។ ដូចនេះ ពេលដែលបេះដូងកើតបញ្ហា អាចធ្វើឲ្យប៉ះពាល់ដល់ដៃឆ្វេងបាន ។
4.ប្រសិនជាពេលដែលអ្នកក្រោកពីគេង ហើយតែងមានអារម្មណ៍ថាកគ្រិច នោះប្រហែលជាបេះដូងអ្នកកំពុងតែមានបញ្ហាហើយ ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ។
5.នៅពេលដែលបេះដូងមានបញ្ហា ក្រពះ និងពោះវៀនអ្នកនឹងកើតមានបញ្ហា ដោយពិបាករំលាយអាហារ ធ្វើឲ្យអាហារដែលអ្នកញ៉ាំរួច អាចនឹងចេញមកក្រៅវិញបាន ។
6.នៅពេលដែលបេះដូងកើតមានបញ្ហា នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាតែងអស់កម្លាំង ដោយចង់ញ៉ាំច្រើនដើម្បីប៉ូវកម្លាំង។ ប៉ុន្តែពេលដែលអ្នកពិសារច្រើន នឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកអាចលើសបាន ។ដូចនេះ អ្នកនឹងអាចកើតជំងឺទឹកនោមផ្អែមយ៉ាងងាយ ៕ (ប្រភពពី៖ Health.com.kh)
ចែករំលែកព័តមាននេះ