ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះសម្តេចតេជោទាមទារសំណងជំងឺចិត្ត២លានដុល្លារលើលោកសម រង្ស៊ី

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​មេធាវី​សិក្សា​ដាក់ ពាក្យបណ្តឹង​លោក សម រ​ង្ស៊ី ដែល​ជេ​ប្រមាថ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​សងជំងឺចិត្ត​២​លាន​ដុល្លារ ។…

ខេត្តកោះកុង ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​មេធាវី​សិក្សា​ដាក់ ពាក្យបណ្តឹង​លោក សម រ​ង្ស៊ី ដែល​ជេ​ប្រមាថ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​សងជំងឺចិត្ត​២​លាន​ដុល្លារ ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី ប្រមាណ​១៣,៨៦៦​នាក់​មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​៧ នៅ​ក្នុង​ខេត្តកោះកុង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន​បាន​លើក​ឡើង​ថា​«​អា​ចង្រៃ​នេះ (​សម រ​ង្ស៊ី​) វា​ថា ឯង​ស្គម​វា​ថា ឯង​ឈឺ អា​ចង្រៃ​នេះ «…»​ពេល​នេះ​ខ្ញុំ​កំពុង​តែ​ឲ្យ​មេធាវី​សិក្សា ដើម្បី​ដាក់​ពាក្យបណ្តឹង​ហើយ​ឲ្យ​តុលាការ​រឹបអូស​យក​ទាំងអស់​» ។

ចំពោះ​ភស្តុ​តាង​នោះ​ដែល​សម្តេច​ឲ្យ​មេធាវី​ដាក់​ពាក្យបណ្តឹង​នោះ គឺ​មាន​ចំនួន​៣២​ករណី​ហើយ ។ សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អា​ឡូ​វ​នេះ​មាន​៣២​ករណី​ហើយ អី​ញ្ចឹ​ង​បើ​វា ចេញ​មក​ថ្ងៃនេះ​ទៀត​បានដៃ​យើង​ហើយ ដើម្បី​ប្រមូល​ធ្វើ​ជា​វត្ថុ​តាង​រឹង​ទ្រព្យសម្បត្តិ​ក្នុងស្រុក​ទារ​មិន​តិច​ជាង​២​លាន​ដុល្លារ​ទេ សុំ​ប្រាប់​ឲ្យ​ហើយ ដើម្បី​កុំ​ឲ្យ​វា​ឈ្លើយ​វា​បាន​និយាយ​ឡើង​ថា​ទម្លាយ​លោក ហ៊ុន សែន ចំ​កន្លែង​កំបុតក​ហើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​រក​មើល​ទ្រព្យសម្បត្តិ​របស់​លោក​សម រ​ង្ស៊ី នៅ​ត្រង់​ណាខ្លះ ដើម្បី នៅ​ពេល​តុលាការ​កាត់ក្តី​រឹបអូស​រួច​ហើយនឹង​ត្រូវ​យក​ទៅ​ចែក​កុមារ​កំព្រា ។

សម្តេច​គូសបញ្ជាក់​ថា​«​អានេះ​នៅ​ក្នុងស្រុក​មិន​ហ៊ាន​ទេ​! អាង​នៅ​ក្រៅ​ស្រុក​ប្រមាថ​ជីវិត​ឯង​រហូត ។ អា​ប្រមាថ​ជីវិត​ដាក់​ឯង «…» អានេះ​ចូល​អន្ទាក់​តាស់ ។ អា​ឡូ​វ​វា​កំពុង​តាម​ស្តាប់​ខ្ញុំ ។ ដូច្នេះ​ពេល​នេះ​យើង​កំពុង​តែ​ឲ្យ​មេធាវី​សិក្សា ដើម្បី​ត្រៀម​ចោទ ។ នៅ​ពេល​កាត់ទោស​ទារ​មិន​តិច​ជាង​២​លាន​ដុល្លារ​ទេ​» ។

ក្នុង​ឱ​ការ​នោះ​ដែរ​សម្តេច​ក៏​បានការ​សោកស្តាយ​ដែល​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​សម រ​ង្ស៊ី ដែល​មួយ​១០០​រៀល ។ សម្តេច​បញ្ជាក់​ថា​«​ថ្ងៃមុន​ស្តាយ​ដែរ​ទារ​វា​សងជំងឺចិត្ត​តែ​មួយ​១០០​រៀល​ទ្រព្យសម្បត្តិ​វា​ម៉ា​គ​គោក បើ​ទារ​១​លាន​ដុល្លារ​យក​លុយ​ទៅ​ជួយ​កុមារ​កំព្រា ។ អី​ញ្ចឹ​ង​ចាប់ពី​ថ្ងៃនេះ​ទៅ​ទារ​ឲ្យ​ច្រើន​ៗ​កុំ​ខូច​ពេក ។ ធ្វើ​អី​មិនកើត​បន់​ឲ្យ​គេ​ងាប់ បន់​ឲ្យ​គេ​គ្រោះថ្នាក់ ឥឡូវ​យើង​គិត​មើល​ធ្វើ​នយោបាយ​បន់​ឲ្យ​ងាប់​នោះ តើ​ធ្វើ​នយោបាយ ដើម្បី​រួបរួម ឬ​ដើម​ស្អី0x017d7​»​។ សម្តេច​លើក​ឡើង​ថា អា​ឡូ​វ​និយាយ​មួយ​លោក​សម រ​ង្ស៊ី ត្រូវ​តែ​ស្បថ ព្រោះថា លោក​សម រ​ង្ស៊ី និយាយ​មិន​ទៀត​នោះ​ទេ ។

យ៉ាងណា​ក្តី​សម្តេច​អះអាង​ថា លោក​សម រ​ង្ស៊ី មិន​ហ៊ាន​ស្បថ​នោះ​ទេ ព្រោះ​ជា​មនុស្ស​ខូច ។ សម្តេច​បន្ថែម​ថា ពាក្យ​ស្បថ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ពិភពលោក​ទាំងអស់ ក្នុង​នោះ​មានការ​ស្បថ​ចូល​កាន់​តំណែង ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ស្បថ​ចូល​ជា​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ហើយ​នៅ​ក្នុង​តុលាការ​ក៏​គេ​ស្បថ​ដែរ​ដូច​ជា ការ​ធ្វើ​សាក្សី​ជាដើម ។ សម្តេច​បន្ថែម​ថា «​អី​ញ្ចឹ​ង​យើង​អាច​ដឹង​ចំណុចខ្សោយ​របស់​ពួក​គេ​នៅ​កន្លែង​នឹង​អី​ញ្ចឹ​ង យើង​អ្នក​និយាយ​ខុស យើង​ស្បថ​ឲ្យ​ងាប់ ទាំង​កូនចៅ​តែ​ម្តង មិន​ឲ្យ​ងាប់​តែ​ម្នាក់​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា នៅ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​រឿង​ក្ដី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ករណី​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី ។ លោក​សម រ​ង្ស៊ី ជាប់ចោទ​ពី​បទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៣០៥ , មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ កន្លង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា ការ​ចោទប្រកាន់​របស់​លោក សម រ​ង្ស៊ី មក​លើស​ម្តេច​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​មិន​ត្រឹមតែ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សម្តេច​តេ​ជោ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​មាន​ចរិត​ជា​ការ​ញុះញង់​បំផុសបំផុល​ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន​ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ​ទៀត​ផង ។

ជា​ការ​ឆ្លើយ​តប​នូវ​ការ​ចោទប្រកាន់​គ្មាន​ភស្តុ​តាង​នេះ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​សម រ​ង្ស៊ី តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ត្រឹមតែ​១០០​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ