រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៦និង១៧ ខែកុម្ភៈ ឆ្នាំ២០១៩កើតឡើង២០លើក(យប់១២លើក)ស្លាប់៨នាក់(ស្រី៤នាក់) របួសធ្ងន់១៨នាក់(ស្រី៩នាក់) របួសស្រាល៤នាក់(ស្រី១នាក់) ។
មូលហេតុគ្រោះថ្នាក់:ល្បឿន២លើកស្លាប់១នាក់, មិនគោរពសិទ្ធិ១១លើកស្លាប់៥នាក់, បត់គ្រោះថ្នាក់គ្មាន ស្លាប់គ្មាន, មិនប្រកាន់ស្តាំ៤លើកស្លាប់១នាក់, បត់ឆ្វេងស្តាំ១លើក, ស្រវឹង១លើក, កត្តាយាន១លើកស្លាប់១នាក់ ។ សរុបស្លាប់៨នាក់ ម៉ូតូស្លាប់៤នាក់(មិនពាក់មួក២នាក់) ថ្មើរជើង៣នាក់,ឡានន១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើកស្លាប់១នាក់, ម៉ូតូនិងរថយន្តតូច៧លើកស្លាប់២នាក់, ម៉ូតូដួលខ្លួនឯង២ លើកស្លាប់២នាក់, យានផ្សេងៗនិងថ្មើរជើង១លើកស្លាប់១នាក់, រថយន្តតូចនិងរថយន្តតូច២លើក, រថយន្តតូចនិងថ្មើរជើង២លើក, ម៉ូតូនិងថ្មើរជើង២លើកស្លាប់១នាក់, ម៉ូតូនិងផ្សេងៗ១លើក,រថយន្តធំនិងថ្មើរជើង១លើកស្លាប់១នាក់ ។
បណ្តាលឲ្យខូចខាតយាន៣៦គ្រឿងក្នុងនោះមាន : ម៉ូតូ១៦គ្រឿង, រថយន្តតូច១៣គ្រឿង, រថយន្តធំ៣គ្រឿង, យានផ្សេងៗ២គ្រឿង, ថ្មើរជើង៤គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ៥លើក, រថយន្តតូច៨លើក, ថ្មើរជើង៤លើក, យានផ្សេងៗ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៧លើក, ផ្លូវខេត្ត១៣លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ៣លើកស្លាប់២នាក់(ស្រី១នាក់)របួស៤ នាក់(ស្រី៣នាក់), ខេត្តកំពង់ចាម១លើក ស្លាប់១នាក់, ខេត្តព្រះសីហនុ៣លើក ស្លាប់ប្រុស២នាក់ របួស៤នាក់, ខេត្តបន្ទាយមានជ័យ១លើកស្លាប់ ស្រី១នាក់, ខេត្តកំពង់ធំ១លើក ស្លាប់ស្រី១នាក់ និងខេត្តកណ្តាល១លើកស្លាប់ស្រី១នាក់របួស១នាក់ ៕
ចែករំលែកព័តមាននេះ