រាជធានីភ្នំពេញ៖ លោកបញ្ញា សិដ្ឋ ជាតារាសម្តែងម្នាក់កំពុងចែងចាំងក្នុងពិភពសិល្បៈ ប៉ុន្តែជំពាក់លុយគេមិនសង ពិសេសចិញ្ចឹមប្រុសក្មេងក្នុងនាមជាប្រុសស្រលាញ់ភេទដូចគ្នា ។ តារាសម្តែងលោកបញ្ញា សិដ្ឋ ត្រូវនារីម្នាក់ចោទប្រកាន់ថាជំពាក់លុយមិនព្រមសង ដោយព្យាយាមគេចវេះនៅពេលនាងទាក់ទងទារសំណង ។
នារីនោះក៏បានចោទប្រកាន់តារាសម្តែងរូបនោះទៀតថា មានលុយមិនព្រមសង គិតតែយកលុយទៅចិញ្ចឹមប្រុសខណៈពេលដែលនាងអាចនឹងមានវិធានការក្តៅមួយនៅពេលដែលលោកនៅតែក្រាញមិនព្រមដោះស្រាយ ។
នារីដែលដាក់ឈ្មោះហ្វេសប៊ុកថា «កញ្ញា តែងអន» បានបង្ហោះសារដោយភ្ជាប់ទៅនឹងរូបថតរបស់តារាសម្តែងលោកបញ្ញា សិដ្ឋ ថា តារាសម្តែងរូបនេះបានខ្ចីលុយរបស់នាង ហើយបានគេចវេះមិនព្រមសងនោះឡើយ ។ បើតាមអ្វីដែលនាងសរសេរកាលពីពេល ថ្មីៗកន្លងមកថា «ពេលត្រូវសងលុយម៉េចមិនធ្វើចរិតដូចពេលខ្ចីគេ កុំស្មានថា Block Fb Block លេខទូរស័ព្ទខ្ញុំ ខលមិនលើកអត់មានរឿងអីកើតឡើងនោះ ពេលមកពឹងលន់តួម្ល៉េះ អះអាងអីុចេះ អះអាងអីុចុះ ឥឡូវម៉េចធ្វើចរិតធូរថ្លៃម្ល៉េះ បើមិនចេញមុខមកដោះស្រាយរឿងលុយនេះទេ នឹងមានអីលើសពីនេះទៀត ទុកមុខឲ្យច្រើនហើយ ក៏អត់ធ្មត់ច្រើនដែរ កុំឲ្យមានលើសពីនេះទេ ។ អាមានលុយអត់សងគេទេ យកចិញ្ចឹមប្រុសហ្នឹងហើយ មានលុយទើបបានបង់ឡានផ្តាច់ហ្នឹងហើយ កាលណាសងលុយគេ »។
តារាសម្តែងលោកបញ្ញា សិដ្ឋ ចាត់ទុកការអះអាងពីស្ត្រីនោះថា ជារឿងមិនពិតឡើយ ខណៈពេលដែលលោក និងនារីនោះមិនដែលបានស្គាល់គ្នាពីមុនឡើយ ។ នេះអាចជាករណីដែលចង់មួលបង្កាច់កិត្តិយសរបស់លោកប៉ុណ្ណោះ ក្នុងពេលដែលលោកគឺជាអ្នកសិល្បៈមួយរូប ហើយបើករណីនេះជាការណ៍ពិតលោកនឹងទទួលខុសត្រូវតាមច្បាប់។
លោកបញ្ញា សិដ្ឋ បានសរសេរសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា «មើលមុខខ្ញុំឲ្យច្បាស់ តារាសិល្បៈហ្នឹងស្រួលធ្វើបាបមែនទេ ? ខ្ញុំសូមសួរបើសិនសិល្បករសិល្បការិនីទាំងអស់បើជួបរឿងដូចខ្ញុំ តើទទួលយកបានទេ ?គេមកសរសេរបង្ហោះនៅតាម Facebook មើលងាយកិតិ្តយសខ្ញុំបែបនេះ តើព្រមទេ ? បើប៉ះចំបងប្អូនអ្នកវិញយ៉ាងម៉េចដែរ ? តែខ្ញុំនឹងធ្វើតាមច្បាប់ ប្រទេសមានច្បាប់ ចង់បំផ្លាញកិតិ្តយសខ្ញុំមិនបានទេ ព្រោះជារឿងមិនពិត បើពិតខ្ញុំនឹងទទួលតាមផ្លូវច្បាប់ »។
ទាក់ទិនការចោទនោះលោកបញ្ញា សិដ្ឋ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្វែងរកភាពស្អាតស្អំ និងរកយុត្តិធម៌សម្រាប់រូបលោក ៕
ចែករំលែកព័តមាននេះ