ការផឹកទឹកដោះគោមិនបាន គឺជាបញ្ហាទូទៅមួយ ។ ទឹកដោះគោដែលមិនមានជាតិឡាក់តូស ពិតជាមានរសជាតិផ្សេងពីទឹកដោះគោទូទៅ ហើយមនុស្សគ្រប់គ្នាមិនចូលចិត្តវាទេ ។
ការផឹកទឹកដោះគោធម្មតា នឹងមិនធ្វើឲ្យប៉ះពាល់ដល់រាងកាយនោះទេ ក្រៅពីឈឺពោះ ផោម និងផលរំខានដទៃទៀតនោះ ។ ប៉ុន្តែ ការមិនត្រូវជាមួយនឹងជាតិឡាក់តូស អាចធ្វើឲ្យវាកាន់តែ អាក្រក់ទៅៗ នៅពេលដែលអ្នកកាន់តែធំ ដែលនេះមានន័យថា ការឈឺពោះ ហើមពោះ និងរាគ អាចក្លាយជារឿងដែលមិនល្អ ។
ប្រសិនបើអ្នកចង់ផឹកទឹកដោះគោធម្មតានោះ អ្នកអាចសាកល្បង ប្រើផលិតផល ដែលជួយបំបែកជាតិឡាក់តូស ដែលមានលក់នៅតាមឱសថស្ថាន ដែលវាហាក់ដូចជា មានប្រសិទ្ធភាពដល់មនុស្សមួយចំនួន។ សូមសួរគ្រូពេទ្យ សម្រាប់ដំបូន្មាននានា ដែលសាកសមនឹងអ្នក។
ប្រសិនបើអ្នកសម្រេចចិត្តថា ចៀសវាងផឹកទឹកដោះគោហើយ សូមប្រាកដថា អ្នកនឹងទទួលបានជាតិកាល់ស្យូម និងវីតាមីន D ពីប្រភពដទៃទៀត (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ