គ្រប់គ្រួសារចាំបាច់ក៏ត្រូវមានទ្រព្យ មានប្រាក់ដើម្បីសាងសុភមង្គល វាជាការចាំបាច់ណាស់ ប៉ុន្តែកុំប្រាក់និយមពេក ព្រោះថាក្នុងសង្គមគ្រួសាខ្លះមានមាសមានប្រាក់ច្រើនណាស់ តែក៏នៅខ្វះសុភមង្គលផ្តល់ឱ្យគ្នាទៅវិញទៅមក ខ្វះភាពកក់ក្តៅក្នុងចិត្ត ជាជីវិតរស់នៅក្នុងសភាពវេទនាជាងអ្នកអត់ទ្រព្យទៅទៀតក៏មានដែរ ។
មើលចុះស្ត្រីជាភរិយាមិនតិចទេដែលមិនខ្វះទ្រព្យសម្បត្តិ មានសុទ្ធតែរបស់ល្អៗ របស់ថ្លៃៗ លុយឡានគ្រប់ប្រភេទ ប៉ុន្តែជាប្រក្រតីស្ត្រីទាំងនោះមានមុខក្រៀមស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនេះឯង ។
ត្រង់នេះចង់បញ្ជាក់ថា បុរសពួកខ្លះតែងប្រើពាក្យថា រវល់ណាស់រហូតមិនមានពេលសម្រាកនៅផ្ទះ ត្រូវទៅចោលប្រពន្ធចោលកូនជារឿយៗ ខ្លះក៏ខ្វះភាពស្មោះត្រង់មួយនិងមួយ ខ្វះធម៌សន្តោស ខ្លះល្មោភលោភលន់រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។
មនុស្សធន់នេះគេមិនហៅថាស្វាមីល្អនោះទេ គួរហៅមោឃបុរសវិញវាត្រូវជាង។ រឿងទាំងអស់នេះ បើគេថាយើងល្ងង់ព្រោះមិនចេះដូចគេក៏ថាទៅចុះ។ បុរសល្អគួរចេះត្រឹមតែការងារសុចរិត មានចិត្តស្មោះត្រង់នឹងការងារ ស្មោះត្រង់នឹងគ្រួសារប្រពន្ធកូនទៅ នឹងបានសុខចម្រើន គេងលក់ស្រួលហើយ ។
ចែករំលែកព័តមាននេះ