ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​៣៩​នាក់ ក្នុង​រយៈពេល​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៩ និង​២០ ខែមករា​ឆ្នាំ​២០១៩ កើតឡើង​៧២៦​លើក (​យប់​១០​លើក​) ស្លាប់​៨​នាក់ (​ប្រុស​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៩ និង​២០ ខែមករា​ឆ្នាំ​២០១៩ កើតឡើង​៧២៦​លើក (​យប់​១០​លើក​) ស្លាប់​៨​នាក់ (​ប្រុស​១​នាក់​) របួស​ស​ធ្ងន់​ប្រុស​២៧​នាក់ របួសស្រាល​១២​នាក់​ (​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៩​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​៥​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​, កត្តា​យាន​៣​លើក ។ ម៉ូតូ​សរុប​ស្លាប់​៨​នាក់ ម៉ូតូ​ស្លាប់​៦​នាក់ (​មិន​ពាក់មួក​៥​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៦​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​១​លើក​៦​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ៤​លើក​ស្លាប់​២​នាក់​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ៤​លើក​ស្លាប់​៣​នាក់​, រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក​, រថយន្ត​តូច​ក្រឡាប់​ខ្លួនឯង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤៥​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២០​គ្រឿង​, រថយន្ត​តូច​១៧​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, យាន​ផ្សេង​ៗ៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​, រថយន្ត​តូច​១៣​លើក​, រថយន្ត​ធំ​៣​លើក​, យាន​ផ្សេង​ៗ៣​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​១៥​លើក​,​ផ្លូវលំ​៣​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​១​លើក​ស្លាប់​២១​នាក់​,​កំពត​១​លើក​របួស​១​នាក់​,​ព្រៃវែង​១​លើក​បួស​៣​នាក់​, ភ្នំពេញ​៨​លើក​របួស​១៥​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​២​នាក់ របួស​២​នាក់​, ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់​, ខេត្ត​រតនគីរី​៣​លើក ​ស្លាប់​១​នាក់​របួស​៦​នាក់​, ខេត្តស្វាយរៀង​១​លើក ​ស្លាប់​២​នាក់​របួស​៣​នាក់​, និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ