របៀបកុំឱ្យរមួលក្រពើពេលយប់
ការរមួលក្រពើ គឺជាការឈឺចាប់ខ្លាំង ភ្លាមៗ ដោយសារតែការកន្ត្រាក់ ឬទាញសាច់ដុំ ។ វាអាចមានរយៈពេលបីបួនវិនាទី ឬរហូតដល់ប៉ុន្មាននាទីឯណោះ ។ វាពិតជាឈឺចាប់ខ្លាំង…
ការរមួលក្រពើ គឺជាការឈឺចាប់ខ្លាំង ភ្លាមៗ ដោយសារតែការកន្ត្រាក់ ឬទាញសាច់ដុំ ។ វាអាចមានរយៈពេលបីបួនវិនាទី ឬរហូតដល់ប៉ុន្មាននាទីឯណោះ ។ វាពិតជាឈឺចាប់ខ្លាំង…
ការរមួលក្រពើ គឺជាការឈឺចាប់ខ្លាំង ភ្លាមៗ ដោយសារតែការកន្ត្រាក់ ឬទាញសាច់ដុំ ។ វាអាចមានរយៈពេលបីបួនវិនាទី ឬរហូតដល់ប៉ុន្មាននាទីឯណោះ ។ វាពិតជាឈឺចាប់ខ្លាំង ប៉ុន្តែ ជារឿយៗ វានឹងបាត់ទៅវិញ តិចៗដោយខ្លួនឯង។
មូលហេតុនៃការរមួលក្រពើនេះ គឺបណ្តាលមកពីកង្វះសារធាតុសូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម ឬការទទួលទានទឹកមិនបានគ្រប់គ្រាន់ ។ ក្រៅពីនេះវាអាចបណ្តាលមកពីការប្រើសាច់ដុំជើងខ្លាំងពេក ជាពិសេស ចំពោះកីឡាករបាល់ទាត់ អ្នកហាត់ប្រាណ ឬអ្នកប្រើកម្លាំងច្រើនពេក ។
តើវាគ្រោះថ្នាក់ទេ ? ៖ ជាការណ៍ពិតវាមិនមែនជារឿងដែលអ្នកគួរបារម្ភឡើយ ប៉ុន្តែវាអាចនឹងគ្រោះថ្នាក់ប្រសិនវាកើតឡើងញឹកញាប់ ជាពិសេសអំឡុងពេលអ្នកបើកបរ ឬហែលទឹក ។ ដូច្នេះបើអាច អ្នកគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យរបស់អ្នក ។
វិធីការពារ ៖ ១ បំពេញសារធាតុដែលបាត់បង់ខាងលើ ដោយការទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ។ ២ កុំប្រើកម្លាំង ហាត់ប្រាណ ឬធ្វើការជ្រុលហួស ។ ៣ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ