ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​១១៨​នាក់​ចូលរួម​ខួប​១៥​ឆ្នាំ​នៃ​ការ​សម្លា.ប់​លោក​ជា វិជ្ជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់​ជូន​លោក ទូច សើ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ថា…

រាជធានី​ភ្នំពេញ ៖ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់​ជូន​លោក ទូច សើ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ថា ការ​ស្នើ​សុំ​ជួបជុំ​កម្មករ​ប្រមាណ​១៥០​នាក់ រំលឹក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ សាលា​រាជធានី​មិន​យល់​ទាស់​ទេ។ តែ​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព មិន​អនុញ្ញាត​ឲ្យ​បុគ្គល​១១៨​នាក់​ដែល​ច្បាប់​ហាមឃាត់​ធ្វើ​សកម្ម​នយោបាយ​ចូលរួម​ក្នុង​ពិធី​នោះ​ទេ​។

លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​ថា ៖ «​ករណី​មានការ​ចូល​រួម​ពី​បុគ្គល​ទាំង​១១៨​នាក់ ដែល​ច្បាប់​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នឹង​/​ឬ​ធ្វើការ​ហែ​ក្បួន និង​ធ្វើ​សកម្មភាព​នយោបាយ​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​លោក​ប្រធាន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។ កម្មករ​-​កម្មការិនី​នៅ​តែ​មិន​អាច​បំភ្លេច​បាន​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតករ​បាន​បាញ់​សម្លាប់​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​១៥​ឆ្នាំ​មុខ (២២​មក​រា​២០០៤)​។

សហជីព​សេរី​កម្មករ​បាន​ប្រកាស​ថា សម្រាប់​ខួ​ន​១៥​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​នេះ​ក្រុម​កម្មករ​ប្រមាណ​១៥០​នាក់​នឹង​រៀច​បំ​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​រូបសំណាក និង​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២​មក​រា​ឆ្នាំ​២០១៩​នេះ​។ លោក​ម៉ា​ន់ សេ​ហាក់ អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ និង​ការ​ចង​ចាំ​នូ​ប​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​លោក​ជា វិជ្ជា ជា​វីរជន​កម្មករ​ដ៍​ឆ្នើម ថ្នាក់ដឹកនាំ​និង​សហ​ជិ​ក សមាជិការ សជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ មិ​ត្តិ​ភក្តិ​ប្រមាណ​១៥០​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ជា វិជ្ជា​។

យោង​តាម​លោក​អនុប្រធាន​សជីព​សេរី​កម្មករ​ដដែល​បាន​ដាក់​លិខិត​ជូនដំណឹង​ផ្លូវការ​មួយ​ច្បាប់​ជូន​លោក ឃួ​ង ស្រេង ចៅហ្វាយ​ក្រុងភ្នំពេញ ដើម្បី​ជម្រាប​ពី​ការ​ជួបជុំ​គ្នា​របស់​ក្រុម​កម្មករ កម្មការិនី​នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ដូចដែល​សហជីព​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​លោក​ជា វិជ្ជា ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្បែរ​តូប​លក់​កាសែត​មួយ​ក្បែរ​របង​វត្ត​ល័​ង្កា សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

កែសម្រួលដោយ