ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ដ៏សាហា.វ ជិតជ្រោះ​ពេជ្រ​និល

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មាន​ករណី​​គ្រោះថ្នាក់ចរាចរណ៍​​ដ៏​​រន្ធត់​បំផុត ​ដោយ​​មាន​រថយន្ត​ជាច្រើន​គ្រឿង​បានរង​ការ​ខូច​ខាតយ៉ាងដំណំ និងមនុស្សក៏មាន​​​​ស្លាប់​និងរងរបួស​ផងដែរ ​​​កើត​ឡើង​​នារសៀល​ថ្ងៃទី​០៣ មករា នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មាន​ករណី​​គ្រោះថ្នាក់ចរាចរណ៍​​ដ៏​​រន្ធត់​បំផុត ​ដោយ​​មាន​រថយន្ត​ជាច្រើន​គ្រឿង​បានរង​ការ​ខូច​ខាតយ៉ាងដំណំ និងមនុស្សក៏មាន​​​​ស្លាប់​និងរងរបួស​ផងដែរ ​​​កើត​ឡើង​​នារសៀល​ថ្ងៃទី​០៣ មករា នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤ (ជិតជ្រោះពេជ្រនិល) ក្នុង​ភូមិទី៦ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា ជាបឋម​​ គេទាន់​​ដឹង​ពី​មូល​ហេតុច្បាស់​​ ដែលធ្វើ​កើត​​គ្រោះ​ថ្នាក់​នេះទេ ។ ​ដោយឡែ​ក មនុស្ស ក៏គេមិនទាន់ថា ​មាន​​អ្នក​ស្លាប់​និង​​របួសប៉ុន្មាននាក់នោះ​ដែរ ​ខណៈពេល​នេះ ​​កម្លាំង​សមត្ថកិច្ចចម្រុះបាន​ចុះ​​ទៅអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះហើយ​ ។

ប្រភពបន្តថា​ ស្ថិតនៅចំណុចកើតហេតុខាងលើ ​កំពុង​មាន​ការ​​​កកស្ទះ​ចរាចរណ៍ជា​ខ្លាំង ​ដែល​​​អ្នក​ដំណើរ​ទៅ​មក​ទាំង​អស់​​​មិន​អាច​វិល​កង់បាន ។

https://www.facebook.com/AquariumPage/videos/1027195364131577/

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ