ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពី​បាត់ដំបង​រហូត​ដល់​ភ្នំពេញ​ទាល់តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទើប​បែកធ្លាយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន​២​ដើម​បាន​រង​ការ​ច​ខូចខាត​ដោយ​មួយ​ដើម​បាក់​រាប​ដល់​ដី និង​មួយ​ដើម​ទៀត​គ្រាន់តែ​ទ្រេត​បន្តិច​ប​ន្ទួ​ច​ដោយសារ​តែ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​មាន​ដឹកឈើ​ប្រណិត​ប្រភេទ​សុ​ក្រំ​ពេញ​ខាងក្នុង​ពេញ​ដឹក​តាំងពី​ខេត្តបាត់ដំបង​ចូល​មក​ភ្នំពេញ​មក​បុក​ទាំង​ព្រឹក​រួច​ហើយ​បុរស​ម្នាក់ និង​ស្ត្រី​វ័យក្មេង​ម្នាក់​(​សរុប​២​នាក់​)​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់នោះ ។ ករណី​គ្រោះថ្នាក់​ចារ​ចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី ០១ ខែមករា…

រាជធានី​ភ្នំពេញ ៖ បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន​២​ដើម​បាន​រង​ការ​ច​ខូចខាត​ដោយ​មួយ​ដើម​បាក់​រាប​ដល់​ដី និង​មួយ​ដើម​ទៀត​គ្រាន់តែ​ទ្រេត​បន្តិច​ប​ន្ទួ​ច​ដោយសារ​តែ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​មាន​ដឹកឈើ​ប្រណិត​ប្រភេទ​សុ​ក្រំ​ពេញ​ខាងក្នុង​ពេញ​ដឹក​តាំងពី​ខេត្តបាត់ដំបង​ចូល​មក​ភ្នំពេញ​មក​បុក​ទាំង​ព្រឹក​រួច​ហើយ​បុរស​ម្នាក់ និង​ស្ត្រី​វ័យក្មេង​ម្នាក់​(​សរុប​២​នាក់​)​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់នោះ ។

ករណី​គ្រោះថ្នាក់​ចារ​ចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​៨០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ បាត់ដំបង ២B-២១៣២ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​វ័យក្មេង​ៗ​ប្រហាក់ប្រហែល​គ្នា​រួម​ដំណើរ​ជាមួយ​គ្នា​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៨០​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បុរស​ជា​អ្នកបើកបរ​ក៏​បាន​បួង​ចង្កូតរថយន្ត​ក្នុង​គោល​បំណង​​បត់​ស្តាំ​ដៃ​តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​រ៉េ​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរា​ចរណ៍​​មួយ​ដើម​បណ្តាល​អោយ​បាក់​រាប​ដល់​ដី និង​មួយ​ដើម​ទៀត​ធ្វើ​អោយ​ទ្រេត​ស្ទើរតែ​ដួល​មួយ​ដើម​​ទៀត និង​ជាប់​ទៅ​មុខ​លែង​រួច​ជាប់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ទាំង​២​ដើម​ជាប់​រួច​ហើយ​បុរស​ជា​អ្នកបើកបរ និង​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​បាន​នាំ​គ្នា​ចុះ​ពី​រថយន្ត​ហៅ​ម៉ូតូឌុប​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ពី​កន្លែង​កើតហេតុ ។ ភ្លាម​នោះ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​នោះ​មាន​ដឹកឈើ​ប្រណិត​ប្រភេទ​សុ​ក្រំ​ជា​ច្រើន​កំណាត់​ពេញ​មួយ​រថយន្ត​តែ​ម្តង ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ គឺ​បង្ករ​ឡើង​ដោយសារ​តែ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ខាងលើ​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី​ដោយ​ឈើប្រណិត​ទាំង​ប្រភេទ​សុ​ក្រំ​ទាំងនេះ​ត្រូវ​បាន​គេ​ដឹង​ថា «​គេ​បាន​ដឹក​យក​មក​តាំងពី​ខេត្តបាត់ដំបង និង​ក្នុង​បំណង​យក​ទៅ​អោយ​ឈ្មួញ​នៅ​ឯ​ម្តុំ​បឹង​ត្របែក​» មិន​ទាន់​នឹង​ដល់​ផង​ក៏​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​រាយការណ៍​ប្រាប់​ទៅ​ខាង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធាន​ភ្នំពេញ​អោយ​យក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​រក្សា​ទុក លុះ​រហូត​ដល់​ម៉ោង ១១ និង ១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​ជាង​២​ម៉ោង​ក្រោយមក​ទើប​គេ​បានឃើញ​បុរស​ជា​អ្នកបើកបរ​រថយន្ត និង​ស្ត្រី​វ័យក្មេង​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ជិះ​ម៉ូតូ​ឌុ​ម​មួយ​គ្រឿង​មក​កាន់​កន្លែង​កើតហេតុ​វិញ ។

ភា្ល​ម​នោះ​កម្លាំង​មាន​សមត្ថកិច្ច​សម្រេច​បញ្ជូន​ទាំង​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណិត​បង្ក និង​ម្ចាស់​ប្រុស​ស្រី​ទាំង​ពីរ​នាក់​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ