រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបង្រៀនក្មួយឲ្យរៀនបើកបររថយន្ត ដល់ស្លន់ពេកជាន់ហ្គែស្មានតែហ្វ្រាំងក៏ជ្រុលហោះរំលងសួនច្បារកណ្តាលទ្រូងផ្លូវ ទៅប៉ះអ្នកជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ។
ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង២០និង១៥នាទីយប់ ថ្ងៃទី១៥ ធ្នូ ២០១៨ នៅចំណុចផ្លូវ ហាណូយ កែងទំនប់កប់ស្រូវ ភូមិត្រពងរងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់បានបង្រៀនក្មួយដោយឲ្យបើកបររថយន្តCAMRY កូថប៉ោង ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ 2A-9671 លើផ្លូវហាណូយពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើ ស្រាប់តែឃើញហោះរំលងសួនច្បារកណ្តាលទ្រូងផ្លូវមកផ្លូវម្ខាងទៀត បណ្តាលអោយទៅប៉ះនឹងម៉ូតូអាសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1D-6375 ដែលបើកពីជើងទៅត្បូង បណ្តាលអោយអ្នកជិះម៉ូតូដួលរងរបួសធ្ងន់ ភ្លាមៗរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅបាត់ ។ ដោយឡែកអ្នកបើករថយន្តបង្កក៏គេចខ្លួនបាត់ សល់តែអ្នកតំណាងម្នាក់ ។
ក្រោយហេតុការណ៍កើតឡើងអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ នៅសល់តែពូដែលជាអ្នកបង្រៀនត្រូវសមត្ថកិច្ចហៅយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយឡែកម៉ូតូរងគ្រោះ និងរថយន្តយកមករក្សាទុកផងដែរ ៕
ចែករំលែកព័តមាននេះ