តារាសម្តែង ដាញ់ ម៉ូនីកា បានចាកចេញទៅសាងជីវិតថ្មីនៅប្រទេសអូស្ត្រាលី តាមស្វាមីដោយរហូតមកទល់ពេលនេះ អតីតតារាសម្តែងមនោសញ្ចេតនាសម្បូរទឹកភ្នែកហូរ ដាញ់ ម៉ូនីកា បានកូន២ជាចំណងដៃ។ និយាយពីសម្រស់វិញ គឺនៅតែរក្សាបានបែបស្អាតស្រគត់ស្រគំតាមវ័យកូន២។
គ្រាអ្នកម្តាយមានឱកាសទៅសួរសុខទុក្ខ លេងកូនស្រី និងចៅដល់ប្រទេសអូស្ត្រាលី អ្នកនាងដាញ់ ម៉ូនីកា មានឱកាសរៀបចំធ្វើពិធីខួបកំណើតឲ្យម្តាយ ដោយសហការគ្នាជាមួយស្វាមីសាងភាពភ្ញាក់ផ្អើល។ នៅពេលនោះ ស្រាប់តែធ្វើឲ្យអ្នកម្តាយដាញ់ ម៉ូនីកា ក្តុកក្តួលចិត្តរហូតអង្គុយយំ ដោយអ្នកស្រីនិយាយថា តាំងពីយូរមក អត់ដែលធ្វើខួបកំណើតអ្វីនោះទេ។
ចំណែក ដាញ់ ម៉ូនីកា ក៏រំជួលចិត្តយំដែរ ហើយសន្យានៅចំពោះមុខម្តាយថា នឹងស្រឡាញ់ម្តាយរៀងរហូត ហើយខំតស៊ូរកលុយចិញ្ចឹមម្តាយមិនឲ្យលំបាកឡើយ។ រហូតមកទល់ពេលនេះ ដាញ់ ម៉ូនីកា សម្រេចចិត្តរស់នៅប្រទេសអូស្ត្រាលី។
តួអង្គនាងទាវ និងទុំ គឺលោកស៊ុក សុភារស់នៅសាងគ្រួសារនាដែនដីអូស្ត្រាលីដូចគ្នា ដែលជារឿងកម្រមួយ។ ទោះជានៅឆ្ងាយ តែដាញ់ ម៉ូនីកា ឧស្សាហ៍ឡើងចុះមកលេងមាតុភូមិកំណើតញឹកញាប់ ហើយបានឆ្លៀតបង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍ផងដែរ។ ក្រៅពីនេះគេឃើញ ដាញ់ ម៉ូនីកា នៅអូស្ត្រាលីបានបង្កើតរបរមួយថ្មីលក់ផលិតផលតាមអនឡាញ ដោយមានការគាំទ្រពីអ្នកតាមបណ្តាញសង្គមច្រើនគួរសម ព្រោះនាងជាអតីតតារាល្បីប្រចាំកម្ពុជា។ ដកស្រង់ចេញពីហ្វេសប៊ុក ៖ Monica Danh Real
https://www.facebook.com/jasmine.harriso.3/videos/330511341075299/
ចែករំលែកព័តមាននេះ