ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និងពង្រីកផលិតផលនៅលើទីផ្សារ ។ ប៉ុន្ដែមិនមែនជាការងាយស្រួលនោះទេ ក្នុងការទាក់ទាញអតិថិជនម្នាក់ឲ្យងាកមកជឿជាក់លើផលិតផល ឬសេវាកម្មរបស់យើង ពិសេសអាជីវកម្មថ្មីៗ បើទោះបីជាម្ចាស់ជំនួញមានធនធានគ្រប់គ្រាន់ក្នុងការដំណើរការអាជីវកម្មក៏ដោយ ។ បន្ថែមលើនេះ បើខ្វះយុទ្ធសាស្ត្រក្នុងការបញ្ជ្រាបផលិតផល ឬសេវាកម្មចូលទៅក្នុងទីផ្សារនោះ អាជីវកម្មនោះកាន់តែពិបាកឈរជើងថែមទៀត។
តើអ្វីជាច្រកថ្មីសម្រាប់នាំអាជីវកម្មរបស់អ្នកឲ្យជោគជ័យនៅលើទីផ្សារក្នុងយុគសម័យឌីជីថលនេះ ?
ជាការពិត មិនមែនឧបករណ៍ផ្សព្វផ្សាយទាំងអស់សុទ្ធតែជួយឲ្យផលិតផល ឬសេវាកម្មរបស់អ្នកទៅដល់គោលដៅនោះទេ បើសិនជាមិនបានគិត និងជ្រើសរើសឲ្យបានត្រឹមត្រូវ ។ ម្ចាស់អាជីវកម្មមួយចំនួនបានចំណាយយ៉ាងច្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ប៉ុន្ដែផលិតផល ឬសេវាកម្មរបស់ពួកគេក៏នៅតែពុំមានការគាំទ្រ ហើយទីបំផុតក៏រលត់បាត់ទៅ ។ នេះក៏ព្រោះតែការជ្រើសប្រព័ន្ធផ្សព្វផ្សាយដែលពុំមានប្រសិទ្ធភាព និងមិនចំគោលដៅ ។ ផ្ទុយមកវិញ ប្រសិនជាមានអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតជួយសម្របសម្រួលតែបន្ដិចនោះ អាជីវកម្មរបស់លោកអ្នកនឹងជោគជ័យលើទីផ្សារប្រកួតប្រជែង ។
ពេលនេះ អស់កង្វល់ហើយ កោះសន្ដិភាព ដែលជាស្ថាប័នសារព័ត៌មានវ័យចំណាស់ជាងគេ និងទទួលបានការគាំទ្រជាងកន្លះទសវត្សរ៍មកហើយនោះ អាចជួយដោះស្រាយ និងត្រួសត្រាយរបាំងឧបសគ្គនេះបាន ។ ស្ថាប័នកោះសន្តិភាព មានក្រុមការងារដែលពោរពេញដោយបទពិសោធន៍លើការសរសេរនូវអត្ថបទដ៏គួរឲ្យទាក់ទាញ ក៏ដូចជាការផលិតនៅកម្មវិធីកំសាន្តតាមទូរទស្សន៍អនឡាញ។ ក្រុមការងារយើងនឹងផលិតនូវខ្លឹមសារអត្ថបទ វីដេអូល្អៗ ដើម្បីនាំផលិតផល ឬសេវាកម្មរបស់លោកអ្នកជ្រាបចូលទីផ្សារ ។
កោះសន្តិភាព មិនត្រឹមតែជាកាសែតដែលត្រូវបានទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននោះតេ តែយើងមាននូវវេបសាយកំពុងឈានមុខគេនៅកម្ពុជា, ហ្វេសប៊ុកផេកដែលមានអ្នកគាំទ្រជាង៣លាននាក់ និងមានកម្មវិធីទូរទស្សន៍អនឡាញល្អៗ និងល្បីៗកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ដូចជាកម្មវិធី Facetasts, 60Buzz, Softfeed, Koh Santepheap TV, MyLand, Kesorkol ដែលសុទ្ធសឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ។
អ្នកនាង គុច ណារ៉េន ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសារព័ត៌មានកោះសន្ដិភាព បានបង្ហាញពីជំហរ និងប្ដេជ្ញាថា នឹងជួយឲ្យផលិតផល ឬសេវាកម្មរបស់លោកអ្នកសម្រេចគោលដៅតាមផែនការគ្រោងទុក ដើម្បីជោគជ័យក្នុងវិស័យជំនួញ ។
អ្នកនាងបញ្ជាក់ថា ៖ « ពួកយើងយល់ច្បាស់ពីអ្វីដែលលោកអ្នកចង់បាន មិនថា ផ្នែកសេវាកម្ម ឬក៏ផលិតផលនោះទេ ។ យើងបានបំពេញតម្រូវការជូនអតិថិជនជាច្រើន តាមរយៈការផលិតជាអត្ថបទដែលមានខ្លឹមសារល្អៗ និងវីដេអូល្អស្តីពីផលិតផល និងសេវាកម្មផ្សេងៗដែលមានអ្នកចូលអាន និងចុចមើលយ៉ាងច្រើន ធ្វើឲ្យមុខជំនួញរបស់អតិថិជនទទួលបានជោគជ័យជាបន្តបន្ទាប់។ មហិច្ឆតារបស់យើង គឺជួយអតិថិជនចំណាយតិច តែទទួលផលិតផលនិងសេវាកម្មទទួលបានជោគជ័យ» ។
អ្នកនាងបានបន្តថា៖ « យើងមានក្រុមការងារខាងផ្នែកទំនាក់ទំនងសាធារណៈ ដែលមានបទពិសោធន៍ផ្នែកនិពន្ធ និងសរសេរនូវអត្ថបទមានខ្លឹមសារល្អ និងផលិតនូវកម្មវិធីទូរទស្សន៍អនឡាញគ្រប់ប្រភេទ ។ ការជួយឲ្យជំនួញរបស់អ្នកជោគជ័យ គឺជាជោគជ័យរបស់យើងខ្ញុំ» ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការផលិតអត្ថបទនិងវីដេអូអំពីផលិតផល និងសេវាកម្មរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់លេខ៖ 098 555-627/076 6868-000 ៕ ដោយសហការ
ចែករំលែកព័តមាននេះ