ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សម រ​ង្ស៊ី​គ្មាន​បាន​ជួយ​អ្វី​បន្តិច​ម​កម្ពុជា​មាន​តែ​បំផ្លាញ​ប្រទេស​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​មិន​ដែល​បាន​ជួយ​ជាតិ​នោះ​ទេ ទាំង​ក្នុង​សម័យ​ខ្មែរក្រហម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​មិន​ដែល​បាន​ជួយ​ជាតិ​នោះ​ទេ ទាំង​ក្នុង​សម័យ​ខ្មែរក្រហម រហូត មក​ដល់​បច្ចុប្បន្ន មាន​តែ​ចង់​បំផ្លាញ​ជាតិ​ទៅ​វិញ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​២​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្តតាកែវ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ពិបាក​ដែរ​អ្នក​ដែល​បំផ្លាញ​យើង​បំផ្លាញ​តាំងពី​ដើម​រហូត​មក​ដល់​ថ្ងៃនេះ សូ​ម្បី​តែ​ការ​ជួយ​បន្តិច​ក៏​គ្មាន​ដែរ គេ​បាន​រួម​ជាមួយ​ប៉ុ​ល ពត វៃ​យើង​បន្ត​ទៅ​គេ ដើរ​ឲ្យ​បរទេស​ផ្តាច់ជំនួយ​កុំ​ឲ្យ​គេ​មក​វិនិយោគ​កុំ​ឲ្យ​មក​ទិញ​ទំនេញ​ពី​កម្ពុជា គឺ​គ្មាន​ច​ម្លែ ក​ទាល់តែ​សោះ​» ។ សម្តេច​បាន​លើក​ឡើង​ថា អ្វី​ដែល សម រ​ង្ស៊ី និយាយ​នោះ គឺជា​ការ​និយាយ​គ្មាន​ចំណេញ ដើម្បី​ខ្លួនឯង​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ការងារ​របស់​ក្មួយ​ៗ​កម្មករ​មិន​ទាន់​បាត់​នោះ​គេ ការងារ និង​ប្រាក់​ចំណូល​មិន​ទាន់​បាន​ទេ ហើយ​ប្រាក់ខែ​កាន់តែ​ឡើង ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​គូសបញ្ជាក់​ថា «​អី​ញ្ចឹ​ង​ទេ​គេ​បំភិតបំភ័យ​រហូត​ដល់​ទៅ​លោក គង់ គាំ បាន​ប្រកាស​ថា ជា​ការ​បំភិតបំភ័យ​កម្មករ ។ សួរ​ថា អា​រឿង​រកស៊ី​ពាណិជ្ជកម្ម​គេ​មិន​ចេះ​ងាយ​ធ្វើ​ៗ​នោះ​ទេ ។ ប៉ុន្តែ​គេ​ចេះ​តែ​ថា អ​ញ្ចេះ​អ​ញ្ចុះ​អា​ឡូ​វ​ជិត​១​ឆ្នាំ​ហើយ​គេ​ថា ហ៊ុន សែន បែប​នេះ​បែប​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ហ៊ុន សែន នៅ​តែ​ឈរ​ដដែល​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា មនុស្ស​ផ្សេង​ពី​លោក សម រ​ង្ស៊ី បាន​ហ៊ាន​និយាយ និង​បង្ហោះ​លោក​បណ្តាញ​យូ​ធូប​ថា សម្តេច​ឈឺ​ធ្ងន់​រហូត​មិន​អាចរ​ស់បាន​យូរ​ទេ ព្រោះ​មហារីក​ខួរក្បាល​ដែល​អាចរ​ស់បាន​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ ។ យ៉ាងណា​ក្តី​សម្តេច​បាន​អះអាង​អ្វី​ដែល​គេ​លើក​ឡើង​នោះ​មិន​ពិត​ទេ ហើយ​ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្រប​ពេល​ដែល​លោក សម រ​ង្ស៊ី កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ដើរ​កៀរគរ​បរទេស ដើម្បី​ផ្តាច់ជំនួយ​មក​កម្ពុជា និង​ឈប់​ឲ្យ​មា ន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ