ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរសាច់ញាតិ​ទ្រហោយំក្បែ​រសព​គួរ​ឱ្យ​សង្វែគ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ពេល​បើកបរ​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញា​កើ​ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៩ តុលា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ព្រែកជីក…

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ពេល​បើកបរ​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញា​កើ​ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៩ តុលា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ព្រែកជីក ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៦១០-០៦១១ ដែល​ស្ថិត​នៅ​ភូមិ​តា​ប៉ុន ឃុំ​ទឹកជោរ ស្រុក​ព្រ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អែម ច​ន្ទ្រី ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ​រស់នៅ​ភូមិ​ផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប (​មាន​ពាក់មួក​សុវត្ថិភាព​) ។ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ព្រោះ​បាន​បើក​គោ​យន្ត​រត់គេច​ខ្លួន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១W-៥៤៥៨ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ពេល​ដល់​កន្លែង​កើតហេតុ​ខាងលើ សង្ស័យ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ប្រភព​ដដែល​បាន​បន្ត​ថា បច្ចុប្បន្ន​សព​ត្រូវ​បាន​គល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ