រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃគឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កើតឡើ៨លើក(យប់៥លើក) ស្លាប់៥នាក់(ស្រី១នាក់) របួសធ្ងន់១៥នាក់(ស្រី៦នាក់) របួសស្រាលស្រី២នាក់ ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន២លើក, កត្តាយាន២លើកស្លាប់១នាក់, មិនប្រកាន់ស្តាំ១លើកស្លាប់១នាក់, មិនគោរពសិទ្ធិ២លើកស្លាប់១នាក់, ងងុយដេក១លើកស្លាប់២នាក់ ។ សរុបស្លាប់៥នាក់ : ម៉ូត៤នាក់(មិនពាក់មួក៤នាក់) ថ្មើរជើង១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ៣លើកស្លាប់២នាក់, ម៉ូតូនឹងថ្មើរជើង១លើកស្លាប់១នាក់, ម៉ូតូនិងរថយន្តតូច១លើក, ម៉ូតូនឹងរថយន្តធំ១លើកស្លាប់២នាក់, ម៉ូតូនឹងរទេះអ្នកលក់២លើក ។ បណ្តាលឲ្យខូចខាតយាន១៣គ្រឿងក្នុងនោះមាន : ម៉ូតូ១១គ្រឿង, រថយន្តតូច១គ្រឿង, រថយន្តធំ១គ្រឿង,ថ្មើរជើង១នាក់ ។
យានយន្តបង្កហេតុ : ម៉ូតូ៦លើក, រថយន្តតូច១លើក, រថយន្តធំ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៤លើក ,ផ្លូវខេត្ត៤លើក ។ រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តកំពង់ធំ២លើកស្លាប់២នាក់របួស៣នាក់(ស្រី២នាក់),កំពង់ចាម១លើកស្លាប់១នាក់របួស២នាក់,កណ្តាល១លើកស្លាប់ស្រី១នាក់របួស១នាក់និងខេត្តកោះកុង១លើកស្លាប់១នាក់របួស៣នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ : មធ្យោបាយចូលគោលដៅ៧៣៧៣គ្រឿង(ម៉ូតូ៦៤%), មធ្យោបាយល្មើស១៨០៧គ្រឿង(ម៉ូតូ៨២%), អប់រំ២៩៥គ្រឿង(ម៉ូតូ២៥%),មធ្យោបាយពិន័យ១៥១២គ្រឿង (ម៉ូតូ៩៩%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ : បានចុះអនុវត្តចំនួន៣៨គោលដៅ ម៉ូតូចូលគោលដៅ៣៨១២គ្រឿង, អប់រំ១៤២គ្រឿង, ពិន័យចំនួនសរុប១១៩៥គ្រឿង (មួក៨៣៩គ្រឿង, កញ្ចក់២៨០គ្រឿង, ស្រវឹងគ្មាន, ផ្សេងៗ៧៦គ្រឿង ៕
ចែករំលែកព័តមាននេះ