ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចង់​បង្កើន​តម្លៃ​អង្ករ ដើម្បី​ចំណូល​កសិករ​ក្នុងស្រុក

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រសួងកសិកម្ម​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​នឹង​ជំរុញ​ឲ្យ​មានការ​បង្កើន​តម្លៃ​អង្ករ​ឲ្យ​ស្រប​ទៅ​តាម​អត្រា​អតិផរណា​ដើម្បី​ធានា​ថា​កសិ​ករ​ក្នុងស្រុក​អាច​រក​ប្រាក់​ចំណូល​បាន​ស្ថិតស្ថេរ ។ លោក Le Gae-ho រដ្ឋមន្ត្រី​កសិកម្ម អាហារ…

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រសួងកសិកម្ម​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​នឹង​ជំរុញ​ឲ្យ​មានការ​បង្កើន​តម្លៃ​អង្ករ​ឲ្យ​ស្រប​ទៅ​តាម​អត្រា​អតិផរណា​ដើម្បី​ធានា​ថា​កសិ​ករ​ក្នុងស្រុក​អាច​រក​ប្រាក់​ចំណូល​បាន​ស្ថិតស្ថេរ ។

លោក Le Gae-ho រដ្ឋមន្ត្រី​កសិកម្ម អាហារ និង​កិច្ចការ​ជនបទ បាន​និយាយ​ថា រដ្ឋា​ភិបាល​នឹង​ផ្ញើ​តម្លៃ​ថ្មី​ទៅ​សភាជាតិ​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ពី​ចំនួន​ច្បាស់លាស់​នោះ​ទេ ។

លោក​បាន​ឲ្យ​ដឹង​ថា អង្ករ​គួរ​មាន​តម្លៃ លើស ១៧៣,៨​ដុល្លារ​ក្នុង​៨០​គីឡូក្រាម ប៉ុន្តែ​សមាគម​កសិករ​ទាមទារ​ឲ្យ​មាន​តម្លៃលើស​១៧៥​ដុល្លារ​។

លោក Lee បាន​និយាយ​ថា ៖« ពួក​យើង​កំពុង​តែ​ជំរុញ​ឲ្យ​តម្លៃ​អង្ករ​ស្រប​ទៅ​តាម​អត្រា​អតិផរណា​ក្នុង​ដំណើរការ​នៃ​ការ​ចរចា​ជាមួយនឹង​សភាជាតិ »​។ លោក​ថា ៖« ពួក​យើង​នឹង​កែ​តម្លៃ​អង្ករ​ដែល​បាន​កំណត់​ពី​មុន ដើម្បី​បង្កើន​ប្រាក់​ចំណូល​កសិករ និង​ជំរុញ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ឧបត្ថម្ភ​ធន​អង្ករ​ដែល​ល្អ​ដូច​ការ​គិត​ទុក​របស់​សាធារណ ជន »​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​កូរ៉េ​ខាងត្បូង រដ្ឋាភិបាល​ទិញ​អង្ករ​ដែល​ដាំ​ដុះ​ក្នុងស្រុក​ប្រចាំឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​មាន​លំនឹង និង​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​កសិករ​ដាំ​ដុះ​អង្ករ​ជាដើម ។
ទីផ្សារ​អង្ករ​ក្នុងស្រុក​កំពុង​តែ​ជួបនឹង​វិបត្តិ​ផ្គត់ផ្គង់​លើសលប់ ព្រោះតែ​ប្រជាជន​កូរ៉េ​កាន់តែ​ច្រើន​ចាប់ផ្តើម​កាត់​បន្ថយ​ការ​បរិភោគ​អង្ករ និង​ស្វែងរក​អាហារ​ដទៃ​ដូច​ជា សណ្តែក និង​ពោត​វិញ ។

រដ្ឋមន្ត្រី​ខាងលើ​បាន​សន្យា​ថា នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការពារ​រោគ​ឆ្លង​ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​ជំងឺ​សត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ