ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ពី​តារា​កូន​ខ្មែរ​កាត់​បារាំង​កញ្ញា Marianne Clais ​តិច​មើល៎

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ា​យ៉ា និង Remy Hou ចេញ​ទៅ​អា​មេ​រិ​ក​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​ប្រវត្តិ​ខ្លី​ៗ​ពី​កូន​ខ្មែរ​កាត់​បារាំង​កញ្ញា Marianne Clais ហៅ…

រាជធានី​ភ្នំពេញ ៖ ម៉ា​យ៉ា និង Remy Hou ចេញ​ទៅ​អា​មេ​រិ​ក​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​ប្រវត្តិ​ខ្លី​ៗ​ពី​កូន​ខ្មែរ​កាត់​បារាំង​កញ្ញា Marianne Clais ហៅ ម៉ា​យ៉ា ទៅ​អា​មេ​រិ​ក​បង្ហាញ​ម៉ូ​ដ​កម្រិត​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៨ កញ្ញា​ម៉ា​យ៉ា និង​អ្នក​ច្នៃ​ម៉ូត​កម្ពុជា លោក Remy Hou បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា​ទៅ​កាន់​ទឹក​នៃ​សហរដ្ឋអាមេរិក ។

ការ​ចាកចេញ​នេះ​ប្រកបដោយ​ភាព​ជឿជាក់ និង​ទំនុកចិត្ត​ខ្ពស់​ថា នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​កម្រិត​អន្តរជាតិ​មួយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ កញ្ញា​ម៉ា​យ៉ា​នាង​កើត​នៅ​ប្រទេស​កម្ពុជា​ដោយ​សព្វថ្ងៃ​មាន​វ័យ​១៦​ឆ្នាំ ។ នាង​ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​៣​នាក់​ប្រុស​១ មាន​ឪពុក​ជា​ជនជាតិ​បារាំង ម្តាយ​ជា​ជនជាតិ​ខ្មែរ ។ ម៉ា​យ៉ា​ជា​ក្មេង​ស្រី​ដែល​ចូល​ចិត្ត​ធម្មជាតិ និង​សិល្បៈ​ព្រមទាំង​បាន​កំណត់​ទិស​ដៅ ចង់​ក្លាយជា​អ្នក​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​ដ៏​ល្បី​នា​ពេល​អនាគត​ស្រប​ពេល​ឪពុក​ម្តាយ​មានការ​ពេញចិត្ត និង​បើកផ្លូវ​ជាមួយ​ក្តី​ប្រាថ្នា​នេះ ។ ទោះបីជា​នាង​និយាយ​ភាសា​ខ្មែរ មិន​រអិលខ្លាំង​តែ​នាង​យល់​ដឹង​ពី​វប្បធម៌​អរិយធម៌​ខ្មែរ​ច្រើន​ដែល​មាន​ម្តាយ​ជួយ​បង្ហាញ និង​ចាស់ទុំ​មួយ​ចំនួន ។

នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​លោក Remy Hou បាន​លើក​ឡើង​ថា លោក​ត្រូវ​ចំណាយពេល​មុន​មួ​យស​ប្តា​ហ៍ ដើម្បី​មើល​ទីតាំង​រៀបចំ​សម្លៀក​បំពាក់ និង​ការ​ហាត់​សម​ដ៏​ជាក់លាក់​មួយ ដើម្បី​ប្រាកដ​ថា នឹង​មិន​មាន​ឧបសគ្គ​សម្រាប់​ថ្ងៃ​រៀបចំ​កម្មវិធី​ពិព័រណ៍​ពិភពលោក​នេះ​មក​ដល់​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នា​រដ្ឋ​តិច​សាស ។ លោក​ថា កម្មវិធី​បង្ហាញ​ម៉ូត​លំដាប់​អន្តរជាតិ​នេះ​នឹង​មាន​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​មក​ពី​៥​ប្រទេស​ចូលរួម​មាន​ប្រទេស​ឥណ្ឌា ឌូ​បៃ ប៉ា​គី​ស្ថាន សហរដ្ឋអាមេរិក និង​កម្ពុជា ។

លោក​ថា​កម្មវិធី​នេះ​ក៏​នឹង​គាំទ្រ​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​អ្នកជំងឺ​មហារីក និង​មូលនិធិ​នៃ​អង្គការ​ជួយ​សង្គ្រោះ​សត្វ​ដំរី​នៅ​កម្ពុជា​ផង​ដែរ ។ លោក​ថា មាន​សម្លៀក​បំពាក់​ចំនួន​១១​ម៉ូត​សម្រាប់​សិល្បៈករ​កម្ពុជា និង​សិល្បៈករ​នៅ​សហរដ្ឋអាមេរិក​ធ្វើការ​ស្លៀកពាក់ ដើម្បី​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​នេះ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់​ថា នឹង​ទទួល​បានការ​គាំទ្រ​នោះ គឺ​ការ​ច្នៃប្រឌិត​ម៉ូត​សម្លៀក​បំពាក់​ដែល​លោក​ចិញ្ចឹមចិត្ត​បង្កើត​ឡើង​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក និង​ចំណាយ​ពេលវេលា​៤​ខែ​ដើម្បី​រៀបចំ​រចនា ទាំង​ផលិតផល​សូត្រ​ខ្មែរ និង​រួម​បញ្ចូល​ដោយ​គ្រឿងអលង្ការ​រចនាបថ​បែប​ខ្មែរ រួម​ដោយ​ការ​ដើរ​ដោយ​បទ​ចម្រៀង​ខ្មែរ​នេះ ។ លោក​ថា មាន​ឈុត​ពិសេស​ជាងគេ​មួយ​នឹង​ត្រូវ​ស្លៀក​នៅ​វគ្គ​ចុងបញ្ចប់ ដែល​គ្រង​ដោយ​កញ្ញា ម៉ា​យ៉ា​។ លោក​ថា​មាន​មោទនភាព និង​មិន​មាន​អារម្មណ៍​រារែក​នឹង​ចំណាយ​ទាំង​ថវិកា និង​ភាព​នឿយហត់​នោះ​ទេ​ព្រោះ តែ​លោក​ចង់​ក្តាប់​ឱកាស​បង្ហាញមុខ​សិល្បករ​ខ្មែរ ទម្រង់​ច្នៃប្រឌិត​នៃ​សម្លៀក​បំពាក់​កូន​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ។

កាន់តែ​ពិសេស​នាង​បាន​តំណាង​ឲ្យ​នារី​កម្ពុជា និង​ចូលរួម​ជួយ​ដល់​សមាគម​ន៍​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ។ តារា​បង្ហាញ​ម៉ូត​កូនកាត់​ខ្មែរ​បារាំង​រូប​នេះ​បញ្ជាក់​ថា មុន​ពេល​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​នេះ​នាង​បាន​ត្រៀមខ្លួន និង​ហ្វឹកហាត់​នៃ​ការ​ដើរ​បង្ហាញ​ម៉ូត​បន្ថែម​ជាមួយ​អ្នកជំនាញ​ចាប់តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ ។
គួរ​បញ្ជាក់​ដែរ​ថា លោក Remy Hou គឺជា​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​ម្នាក់​ដែល​លោក​ចាប់ផ្តើម​ការងារ​ច្នៃ​ម៉ូត​ផ្នែក​សម្លៀក​បំពាក់​ចាប់តាំងពី​ឆ្នាំ​២០០៨ និង​ម៉ូត​ស្បែកជើង​ចាប់តាំងពី​ឆ្នាំ​២០១០ ។ លោក​ក៏​ធ្លាប់​បាន​ធ្វើការ​ស្រាវជ្រាវ និង​សិក្សា​ស្វែង​យល់​អំពី​ការ​រចនា​ស្បែកជើង និង​សម្លៀក​បំពាក់​នៅ​កម្ពុជា​អស់​ជា​យូ​ផង​ដែរ​។ ខណៈ​ដែល​តារា​ម៉ូ​ដែល​កូនកាត់​ខ្មែរ​បារាំង Marianne Clais ហៅ ម៉ា​យ៉ា​ធ្លាប់​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ក្រោយ​ពី​នាង​បាន​បង្ហាញមុខ​ក្នុង​ឈុត​សម្លៀក​បំពាក់​បុរាណ​រហូត​ដល់​ថ្នាក់​គេហទំព័រ​កម្មវិធី​ប្រកួត​សម្រស់​កញ្ញាឯក​ល្បី​មួយ​សរសើរ និង​ស្នើ​ឲ្យ​នាង​ចូលរួម​ប្រកួតប្រជែង​ផ្នែក​សម្រស់​ផង​ដែរ ។

ក្រៅពី​ម៉ា​យ៉ា តារា​ម៉ូ​ដែល​ខ្មែរ​២​រូប​គឺ​កញ្ញា ប្រិមប្រិយ សុ​វ​ឌ្ឍា​នា (Premprey Sovothana) និង​អ្នក​នាង Rany Pettis ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ក៏​នឹង​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​កម្រិត​អន្តរជាតិ​នា​សហរដ្ឋអាមេរិក​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ