ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បង្កឡើងដោយរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-4429 បើកវ៉ាជែងរថយន្តកុងតឺន័រដូចគ្នា វ៉ាមិនផុតក៏បុកគូទគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យខូចកាប៊ីនមុខខ្ទេចយ៉ាងដំណំបណ្តាលឲ្យតៃកុងរងរបួសធ្ងន់ ហើយបានគេចខ្លួនបាត់ភ្លាមៗផងដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ តុលា ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចផ្សារក្រោលគោចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិ ព្រៃតាញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
ភ្លាមៗនោះតៃកុងរងរបួសបានគេចខ្លួនបាត់ភ្លាមៗបន្សល់ទុករថយន្តខូចនៅកណ្តាលថ្នល់តែម្តងរីឯរថយន្តកុងតឺន័រមួយគ្រឿងទៀតដែកគេបុកពីក្រោយបានបន្ថែមល្បឿនទៅបាត់ស្រមោលដែរ ទុកឲ្យសមត្ថកិច្ចដេកយាម មួយយប់ទល់ភ្លឺ រហូតដល់ម៉ោង១០ព្រឹកទើបឃើញម្ចាស់រថយន្តយករថយន្តមកសាងកន្ទុយរ៉ឺម៉ក ទៅរាជធានីភ្នំពេញ និងស្ទូចក្បាលរថយន្តយកទៅជួសជុលដោយខ្លួនឯង៕
https://youtu.be/kSW043rGuFk
ចែករំលែកព័តមាននេះ